ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង្គការ IOM នឹងបន្តគាំទ្រដល់កម្ពុជាជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍

ភ្នំពេញ៖ នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) លោកស្រី Sarah Lou Arriola បានអះអាងថា អង្គការ IOM នឹងផ្តល់ការគំាទ្រ និងផ្តល់ជំនួយដល់កម្ពុជាដើម្បីជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍ (ចំណាកស្រុក)។

លោកស្រីបានអះអាងបែបនេះនៅចំពោះមុខ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លុយ ដាវីត ក្នុងអំឡុងចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោកស្រី Sarah Lou Arriola បានប្តេជ្ញាថា លោកស្រីនឹងថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃដែលមានស្រាប់នេះ និងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ពន្ធ័ទាំងអស់នៅក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍។

ជាមួយគ្នានេះ លោកស្រីក៏មានបំណង់ចង់ឃើញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (Gulf Cooperation Council-GCC) ដើម្បីប្រឆាំងការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការគ្រប់គ្រងត្រួតពិនិត្យតាមព្រំដែន។

រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លុយ ដាវីត បានវាយតម្លៃខ្ពស់ចំពោះជំនួយគាំទ្ររបស់អង្គការ IOM ក្នុងការការពារជនទេសន្តរប្រវេសន៍កម្ពុជាដែលងាយរងគ្រោះ ក៏ដូចជាការកសាងសមត្ថភាពនៅកម្ពុជា។

លោកបានកោតសរសើរអង្គការ IOM ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋានកម្ពុជា និងដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់ជំនួយបន្ទាន់ដល់ពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញក្នុងកំឡុងវិបត្តិជាសាកលនៃការរាតត្បាតជំងឺកូវីដ-១៩។ បើតាម លោក លុយ ដាវីត ភាគីទំាងពីរបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង IOM៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក