ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍សកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា ចូលបក្សប្រជាជន និងថាគណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយ។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះបន្ទាប់ពីលោក អៀ ចាន់ណា ដែលទើបតែត្រូវបានសម្ដេចតេជោជួយឱ្យបាននៅក្រៅឃុំបានចេញវីដេអូ និងសរសេរលិខិតមួយច្បាប់សុំចុះចូលជាមួយបក្សប្រជាជនកម្ពុជា។

លោក អៀ ចាន់ណា បានលើកឡើងថាមូលហេតុដែលលោកចង់ចូលរួមជាមួយបក្សប្រជាជនព្រោះលោកមើលឃើញពីភាពជោគជ័យនៃការដឹកនាំប្រទេសរបស់សម្ដេច និងចង់ចូលរួមបំរើជាតិមាតុភូមិជាមួយបក្សដ៏ធំនៅកម្ពុជានេះ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងលើកឡើងថាគណបក្សប្រជាជនតែងតែបើកចិត្តទូលាយយកមនុស្សពីគ្រប់និន្នាការដោយមិនប្រកាន់អតីតកាល។

សម្ដេចថា៖ «គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញានិងទ្រព្យសម្បត្តិដើម្បីការពារសន្តិភាពនិងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត»។

លោក អៀ ចាន់ណា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីវិលចូលប្រទេសកម្ពុជា ហើយបានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយបក្សភ្លើងទៀននៅខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោកត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធរឿងដំណើរវិលត្រឡប់លើកទីពីររបស់អ្នកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ២០២១។ ក្រោមកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីក្រោយលោក អៀ ចាន់ណា បានសុំទោស និងដឹងកំហុស លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក