ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Facebook អនុញ្ញាតឱ្យតែបុគ្គលិកចាក់វ៉ាក់សាំងរួចទើបចូលធ្វើការក្នុងការិយាល័យវិញបាន

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅអាមេរិក បានដាក់លក្ខខណ្ឌជាកាតព្វកិច្ចសម្រាប់បុគ្គលិកទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ដែលតម្រូវឱ្យពួកគេបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចរាល់ជាមុនសិន មុននឹងអាចវិលត្រឡប់មកចូលបំពេញការងារផ្ទាល់នៅទីស្នាក់ការរបស់ក្រុមហ៊ុនឡើងវិញ។ ការដាក់កាតព្វកិច្ចវ៉ាក់សាំងនេះ ស្របពេលស្ថានភាពនៅអាមេរិកកំពុងរងការគំរាមកំហែងពីវីរុសកូវីដ-១៩ ប្រទេសថ្មីគឺ ឌែលតា (Delta)។

ក្រុមហ៊ុន Google និង Facebook បានបញ្ជាក់ថា បុគ្គលិកទាំងអស់ត្រូវតែមានការទទួលវ៉ាក់សាំង មុននឹងត្រឡប់មកធ្វើការងារនៅក្នុងការិយាល័យផ្ទាល់ឡើងវិញ ស្របពេលដែល Google បានប្រកាសអនុវត្តគោលការណ៍ធ្វើការពីផ្ទះ ចំពោះការិយាល័យនានាក្រៅពីសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១៨ ខែតុលាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ Google លោក Sundar Pichai។

បើតាមរបាយការណ៍មួយផ្សេងទៀត ក្រុមហ៊ុនសេវាកម្មទស្សនាភាពយន្ត Netflix ក៏គ្រោងនឹងបើកដំណើរការផលិតរបស់ខ្លួនឡើងវិញ រួមបញ្ចូលនូវកាតព្វកិច្ចវ៉ាក់សាំងផងដែរសម្រាប់តួសម្តែង និងបុគ្គលិកគ្រប់ផ្នែកនៃការផលិតភាពយន្តរបស់ខ្លួននៅក្នុងទឹកដីអាមេរិក។ ងាកទៅកាន់ក្រុមហ៊ុនផលិតផលបច្ចេកវិទ្យា Apple វិញ ក៏គ្រោងនឹងតម្រូវឱ្យគ្រប់គ្នាទាំងបុគ្គលិក និងអតិថិជនពាក់ម៉ាស់បន្ថែមទៀត មុននឹងអាចចូលមកកាន់ហាងលក់ផលិតផលរបស់ Apple ទាំងអស់ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់យ៉ាងណាក៏ដោយ។ ប៉ុន្តែយ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើនេះ មិនមានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ទាំងក្រុមហ៊ុន Netflix និង Apple៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក