ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

តំណាងអង្គការ ILO សង្កេតឃើញការរីកចម្រើននៃដំណោះស្រាយវិវាទការងារនៅកម្ពុជា

ភ្នំពេញ៖ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា លោក ទុន សោភ័ណ បានសង្កត់ធ្ងន់ថា នៅកម្ពុជាកាលពីពេលមុន ធ្លាប់តែមានបញ្ហាអ្វី គឺមានកម្មករនិយោជិតចេញបាតុកម្មតាមដងផ្លូវ ប៉ុន្តែបច្ចុប្បន្ននេះគឺមានការផ្លាស់ប្ដូរពីការធ្វើបាតុកម្មមកអង្គុយចរចាគ្នាដើម្បីដោះស្រាយវិវាទលក្ខណៈស្ថាបនា។

លោក ទុន សោភ័ណ លើកឡើងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីស្តីការក្រសួងការងារថា ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនេះ គឺជាកត្តាសំខាន់មួយជំរុញឱ្យមានវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

លោកក៏បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីបន្តការងារលើកកម្ពស់ការងារសមរម្យ និងការដោះស្រាយបញ្ហារួមគ្នា សំដៅការពារផលប្រយោជន៍ជូនកម្មករនិយោជិត និយោជក និងគ្រប់ភាគីដទៃទៀត។

ក្នុងឱកាសនោះដែរ ត្រីភាគីទាំងអស់ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក ក៏ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) សុទ្ធតែបានកត់សម្គាល់ពីវឌ្ឍភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា នារយៈកាលចុងក្រោយនេះ ពិសេសគឺគ្រប់ភាគីបានខិតខំចរចាគ្នាដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

គួរឱ្យដឹងដែរថា ទិវាពលកម្មអន្តរជាតិនេះរៀបចំឡើងដើម្បីរំលឹកការអនុវត្តនូវលក្ខខណ្ឌការងារសិទ្ធិ សេរីភាពនានារបស់កម្មករនិយោជិត និយោជក ដែលមាននៅក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក