ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Paris Saint-Germain ដាក់ពិន័យនឹងព្យួរកីឡាករ Messi រយៈពេល ២សប្តាហ៍

បារាំង៖ ក្លិបបាល់ទាត់ Paris Saint-Germain បានសម្រេចចិត្តដាក់ពិន័យ ដោយធ្វើការព្យួរកីឡាករ Lionel Messi មិនឱ្យប្រកួតរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកីឡាករអាហ្សង់ទីនរូបនេះបានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតពីក្លិប។

PSG កំពុងបញ្ចប់រដូវកាលក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនមួយ បន្ទាប់ពីបានធ្លាក់ចេញពីពានរង្វាន់ Champions League និងពានរង្វាន់ French Cup រួចរាល់ហើយ។ ងាកមកកាន់ការប្រកួតពានរង្វាន់ Ligue1 វិញ PSG កំពុងស្ថិតនៅកំពូលតារាងនៅឡើយ ប៉ុន្តែកំពុងតែត្រូវបានដេញតាមយ៉ាងប្រកិតដោយ Marseille ដែលមានគម្លាតត្រឹម ៥ពិន្ទុ។ 

ក្រៅពីបញ្ហានៅលើទីលានហើយ ឥលូវនេះ PSG ក៏ជួបប្រទះទៅលើបញ្ហាក្រៅទីលានផងដែរពាក់ព័ន្ធនឹងបញ្ហាកីឡាករ Messi។ កីឡាករអាហ្សង់ទីនរូបនេះកំពុងស្ថិតនៅក្នុងស្ថានភាពដេញដោលអំពីអនាគតរបស់ខ្លួនជាមួយក្លិប ត្រូវបានក្លិបដាក់ពិន័យរយៈពេលពីរសប្តាហ៍ដោយសាររូបគេបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលរឿងរ៉ាវនេះត្រូវបានរាយការណ៍ដោយសារព័ត៌មាន RMC។ 

RMC រាយការណ៍ថាក្លិប PSG ចាត់ទុកការធ្វើដំណើររបស់ Messi ថាជា “កំហុសធ្ងន់ធ្ងរ” ដែលបានកើតឡើងក្នុងរដូវកាលនេះ។ Messi បានបង្ហាញខ្លួននៅក្នុងជំនួបដែល PSG ចាញ់ក្រុម Lorient ក្នុងទឹកដីរបស់ខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ។ ក្លិប PSG ដែលគ្រប់គ្រងដោយរដ្ឋកាតាបានបង្ហាញអារម្មណ៍៍មិនពេញចិត្តឡើយ បន្ទាប់ពី Messi បានសម្រេចទទួលកាងារជាឯកអគ្គរាជទូតតំណាងឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ចំពោះការសម្រេចព្យួរកីឡាករ Messi នេះមានន័យថាកីឡាកររូប​នេះនឹងអវត្តមានសម្រាប់ការប្រកួត Ligue 1 នាពេលខាងមុខទល់នឹង Troyes និង Ajaccio។ ប្រសិនបើការដាក់ទណ្ឌកម្មនេះមានរយៈពេលត្រឹម ២សប្តាហ៍ នោះ Messi នឹងមានវត្តមានឡើងវិញក្នុងការប្រកួតទល់នឹង Auxerre នាថ្ងៃទី២១ ខែឧសភាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក