វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

អ្នកត្រួសត្រាយបច្ចេកវិទ្យា AI ចេញមកព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលអាចកើតមាននាពេលអនាគត

អន្តរជាតិ៖ អ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានិយាយថា លោកបានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន Google ដើម្បីឱ្យលោកអាចមានសេរីភាពក្នុងការនិយាយអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យានេះ បន្ទាប់ពីលោកបានយល់ និងដឹងថាកុំព្យូទ័រអាចនឹងកាន់តែឆ្លាតជាងមនុស្សលឿនខ្លាំងជាងការគិតទុក ដែលជាការរំពឹងពីមុនមករបស់លោក និងអ្នកជំនាញផ្សេងទៀត។ 

លោក Geoffrey Hinton បានសរសេរនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកថា៖ "ខ្ញុំបានចាកចេញដើម្បីឱ្យខ្ញុំអាចនិយាយអំពីគ្រោះថ្នាក់នៃ AI ដោយមិនគិតពីរបៀបដែលវាប៉ះពាល់ដល់ Google"។ ដោយឡែក នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន New York Times លោក Hinton បាននិយាយថា លោកមានការព្រួយបារម្ភអំពីសមត្ថភាពរបស់ AI ក្នុងការបង្កើតរូបភាព និងអត្ថបទមិនពិត ដែលនឹងបង្កើតពិភពលោកមួយថ្មីដែលមនុស្សនឹងមិនអាចដឹងពីអ្វីដែលជាការពិតទៀតទេ។ លោកថាបច្ចេកវិទ្យាអាចផ្លាស់ និងប៉ះពាល់ដល់ការងាររបស់មនុស្សយ៉ាងឆាប់រហ័ស ហើយវានឹងក្លាយជាគ្រោះថ្នាក់កាន់តែខ្លាំងកាលណាបច្ចេកវិទ្យានេះបានរៀនពីអ្វីដែលថ្មីៗផ្សេងទៀត។ 

តាមរយៈការ Tweet របស់លោកនៅលើ Twitter លោក Hinton បាននិយាយថា Google ខ្លួនឯងបានធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ហើយលោកបានបដិសេធថាលោកបានលាលែងពីតំណែង ដើម្បីឱ្យលោកអាចធ្វើការរិះគន់ទៅលើអតីតក្រុមការងាររបស់លោកបាន។ ដោយឡែក ក្រុមហ៊ុន Google ដែលជាផ្នែកមួយនៃក្រុមហ៊ុន Alphabet Inc. មិនបានឆ្លើយតបភ្លាមៗណាមួយចំពោះការលើកឡើងរបស់លោក Geoffrey Hinton ឡើយ។ 

កាសែត The Times បានដកស្រង់សម្តីប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Google លោក Jeff Dean ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Google នៅតែប្តេជ្ញាចិត្តចំពោះវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះ A.I. យើង​កំពុង​បន្ត​រៀន​ស្វែងយល់​ពី​ហានិភ័យ​ដែល​កំពុង​កើត​ឡើង ហើយក៏ទទួលបាននូវការបង្កើតថ្មីដ៏អស្ចារ្យជាច្រើនផងដែរ។ OpenAI ដែលគាំទ្រដោយក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវកម្មវិធី ChatGPT កាលពីខែវិច្ឆិកា ដែលអាចបង្កើតអត្ថបទ ឬរូបភាពថ្មី ដែលនាំឱ្យមានការព្រួយបារម្ភជាខ្លាំងនាពេលអនាគត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក