ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មានសង្កេតឃើញថាក្រុមបាល់ទាត់កម្ពុជាពេលនេះរីកចម្រើនខ្លាំង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធិ រំលឹកគ្រាដែលកម្ពុជា ប្រកួតបាល់ទាត់កីឡាស៊ីហ្គេមដំបូង ដោយហ្វីលីពីនយកឈ្នះកម្ពុជា ១០-០ ខណៈពេលនេះលោកសង្កេតឃើញថាក្រុមបាល់ទាត់កម្ពុជាមានការរីកចម្រើនខ្លាំង។

លោក ខៀវ កាញារិទ្ធិ លើកឡើងដូចនេះក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់បុរសរវាងកម្ពុជា និងហ្វីលីពីនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយលទ្ធផល ១-១ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

លោកថា៖ «នឹកឃើញកម្ពុជាយើងចេញទៅប្រកួតបាល់ទាត់កីឡាស៊ីហ្កេមដំបូង (មិនចាំឆ្នាំ ដឹងតែថាក្រោយបោះឆ្នោត ១៩៩៣) ពេលប្រកួតជាមួយហ្វីលីពីន គេស៊ីយើង ១០-០។ មកមើលពេលនេះវិញ បានយើងដឹងថាក្រុមបាល់ទាត់យើងឡើងដល់កម្រិតណា»

គួរឱ្យដឹងដែរថា ក្រោយបញ្ចប់ការប្រកួតទីពីរក្នុងពូល A នៅថ្ងៃនេះ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំកម្ពុជា នៅតែបន្តឈរនៅចំណាត់ថ្នាក់លេខ១ ដដែល ក្រោយបានត្រឹមស្មើជម្រើសជាតិហ្វីលីពីនអាយុក្រោម ២២ឆ្នាំហ្វីលីពីន នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក