សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោក សៅ សុខា ថានឹងលាលែងពីតំណែង បើបាល់ទាត់បុរសឆ្លងមិនផុតវគ្គចែកពូល

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតបាល់ទាត់ស៊ីហ្គេមមុននេះដោយកម្ពុជាបានត្រឹមស្មើហ្វីលីពីន លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ បានបង្ហាញពីភាពមិនពេញចិត្តសោះឡើយ ដោយបានបញ្ជាក់ថាលោកនឹងលាលែងចេញពីតំណែងជាប្រធានសហព័ន្ធ ប្រសិនបើកម្ពុជាឆ្លងមិនផុតវគ្គចែកពូលនៅលើទឹកដីរបស់ខ្លួន។ 

នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកបានសរសេរយ៉ាងដូច្នេះថា៖ " កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ! បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់ ។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ.៕ "

គួរបញ្ជាក់ថា ក្រោយឆ្លងកាត់ពីរប្រកួតដំបូងកម្ពុជានៅតែបន្តឈរកំពូលតារាង ដោយមាន ៤ពិន្ទុក្នុងដៃ ក្រោយការប្រកួតដំបូងឈ្នះទីម័រខាងកើត និងស្មើហ្វីលីពីននៅយប់នេះ ខណៈឥណ្ឌូណេស៊ីឈរនៅលេខ ២ មាន ៣ពិន្ទុក្រោយឈ្នះហ្វីលីពីនថ្ងៃបើកឆាក មីយ៉ាន់ម៉ាឈរលេខ ៣ មាន ៣ពិន្ទុក្រោយឈ្នះទីម័រខាងកើតរសៀលនេះ ដោយឡែកហ្វីលីពីនមាន ១ពិន្ទុក្រោយឆ្លងកាត់ពីរប្រកួត ចាញ់មួយ និងស្មើមួយ ខណៈទីម័រខាងកើតឈរបាតតារាង គ្មានពិន្ទុរាប់ក្រោយចាញ់ ២ប្រកួតជាប់គ្នា។ កម្ពុជា នៅសល់ការប្រកួតសំខាន់ៗក្នុងពូលចំនួន ២ប្រកួតទៀតរួមមាន ការប្រកួតទល់នឹងមីយ៉ាន់ម៉ា នាថ្ងៃទី០៧ ខែឧសភា និងការប្រកួតចុងក្រោយទល់នឹងឥណ្ឌូណេស៊ី នាថ្ងៃទី១០ ខែឧសភា ដែលការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង ៧យប់ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក