ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាល់ទាត់បុរសកម្ពុជា បន្តឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល A

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតទីពីរក្នុងពូល A នៅថ្ងៃនេះ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំកម្ពុជា នៅតែបន្តឈរនៅចំណាត់ថ្នាក់លេខ១ ដដែល ក្រោយបានត្រឹមស្មើជម្រើសជាតិហ្វីលីពីន អាយុក្រោម ២២ឆ្នាំហ្វីលីពីន នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះ។

មុនការប្រកួតនេះចាប់ផ្តើម ក៏មានការប្រកួតមួយផ្សេងទៀតផងដែរក្នុងពូល A នេះនៅវេលាម៉ោង ៤ល្ងាច ពោលគឺក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំ បន្តបរាជ័យក្រោមថ្វីជើងក្រុម U២២ មីយ៉ាន់ម៉ា ដែលជាការប្រកួតដំបូងរបស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់របស់កីឡាករ Hein Soe។

ដោយឡែក ការប្រកួតរបស់កម្ពុជាទល់នឹងហ្វីលីពីនវិញ ធ្វើឡើងនៅវេលាម៉ោង ៧យប់ នៅទល់មុខក្រសែភ្នែកទស្សនិកជនទស្សនាផ្ទាល់ចំនួន ៣ម៉ឺននាក់ ដោយកម្ពុជាបន្តរកបាន ត្រឹម ១ពិន្ទុបន្ថែមប៉ុណ្ណោះជាមួយលទ្ធផលស្មើគ្នា ១-១។ គ្រាប់បាល់មួយគ្រាប់គត់របស់កម្ពុជា ធ្វើបានដោយកីឡាករ គី រីណា របស់ក្លិបបាល់ទាត់ខេត្តព្រៃវែង នៅក្នុងវគ្គទីមួយ ខណៈគ្រាប់តាមស្មើរបស់ហ្វីលីពីនធ្វើបានដោយកីឡាករលេខ ១២ Carino Anthony Misael Santico នៅចុងវគ្គទី២។ ក្រោយចប់ការប្រកួតកម្ពុជាមាន ៤ពិន្ទុ ឈរលេខ១ ក្នុងពូល A តាមពីក្រោយដោយឥណ្ឌូណេស៊ី មាន ៣ពិន្ទុ និងមីយ៉ាន់ម៉ាមាន ៣ពិន្ទុ។

ការប្រកួតបន្ទាប់នៅក្នុងពូល A នឹងបន្តធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភាខាងមុខ ដោយក្រុមឥណ្ឌូណេស៊ី ជួបជាមួយ មីយ៉ាន់ម៉ា នៅវេលាម៉ោង ៤ល្ងាច និងហ្វីលីពីន ប៉ះ ទីម័រខាងកើត វេលាម៉ោង ៧យប់ ខណៈកម្ពុជាសម្រាកពុំមានការប្រកួតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក