ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាល់ទាត់បុរស និងនារីជប៉ុន ដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយអូឡាំពិក

ជប៉ុន៖ វិញ្ញាសារបាល់ទាត់បុរស និងនារី នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានរកឃើញបេក្ខភាពប្រទេសទាំង ៨ ទៅកាន់វគ្គបន្តហើយ ក្រោយពីវិញ្ញសារបាល់ទាត់នារីបានបញ្ចប់កាលពីថ្ងៃអង្គារ ទី២៧ ខណៈក្រុមបុរសបញ្ចប់ការប្រកួតក្នុងពូលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សម្រាប់វិញ្ញាសារបាល់ទាត់បុរស វេលាម៉ោង ៣រសៀល អេស្ប៉ាញ ជួបជាមួយក្រុមជម្រើសជាតិកូឌឺវ័រ នៅកីឡដ្ឋាន Rifu, ម្ចាស់ផ្ទះជប៉ុន ទទួលស្វាគមន៍ក្រុមណូវែលហ្សេឡង់ វេលាម៉ោង ៤រសៀលនាកីឡដ្ឋាន Kashima, ក្រុមការពារមេដាយមាសប្រេស៊ីល នឹងត្រូវជួបជាមួយអេហ្ស៊ីប វេលាម៉ោង ៥ល្ងាច នៅកីឡដ្ឋាន Saitama ខណៈក្រុមក្បែរខាងជប៉ុន កូរ៉េខាងត្បូង ជួបជាមួយម៉ិកស៊ិក វេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Yokohama។​ សូមបញ្ជាក់ថា ការប្រកួតទាំង ៤ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ ហើយពេលវេលាដែលបញ្ជាក់ខាងលើ គឺជាម៉ោងនៅប្រទេសកម្ពុជា។

ដោយឡែក វិញ្ញាសារបាល់ទាត់នារីវិញ កាណាដា នឹងត្រូវជួបជាមួយប្រេស៊ីល នៅកីឡដ្ឋាន Rifu វេលាម៉ោង ៣រសៀល, ចក្រភពអង់គ្លេស ជួបជាមួយអូស្រ្តាលី នៅកីឡដ្ឋាន Kashima វេលាម៉ោង ៤រសៀល, ស៊ុយអែត ជួបម្ចាស់ផ្ទះជប៉ុន នៅកីឡដ្ឋាន Saitama វេលាម៉ោង ៥ល្ងាច និងហូឡង់ ជួបសហរដ្ឋអាមេរិក វេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Yokohama។ សម្រាប់វិញ្ញសារបាល់ទាត់នារី នឹងប្រកួតនៅថ្ងៃទី៣០ ខែកក្កដាទាំង ៤ប្រកួត ខណៈពេលវេលាដែលបានបញ្ជាក់ខាងលើគឺជាម៉ោងនៅកម្ពុជា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញសារបាល់ទាត់នារី នឹងធ្វើឡើងនៅកីឡដ្ឋានជាតិជប៉ុន ថ្ងៃទី៦ ខែសីហា ខណៈបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅកីឡដ្ឋាន Yokohama នៅថ្ងៃទី៧ ខែសីហាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក