ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រផ្ញើព្រះរាជសារលិខិតអបអរសាទរ សម្តេចតេជោ ដែលទទួលបានគោរមងារជា «ពុទ្ធមាមកាភិបាល»

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារលិខិតអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាដែលទទួលបានគោរមងារជា «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែក «មនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំសូមអបអរសាទរ ចំពោះព័ត៌មានដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគ វាសនាជាតិ មានគុណបំណាច់ដ៏ធំធេងប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់»

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា សម្តេចតេជោ ហ៊ុន សែន ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពសង្គម មានការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាប្រការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្តីសុខសន្តិភាព។

ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា៖«ខ្ញុំសូមប្រសិទ្ធពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»

សមាជិកក្រុមប្រឹក្សាភិបាលអង្គការពុទ្ធសានាពិភពលោកបានសម្រេចផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសារការលះបង់របស់សម្ដេចចំពោះជាតិ ប្រជាជន និងពុទ្ធសាសនានៅកម្ពុជា។

«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើនតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។

នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាការកិត្តិយសមិនត្រឹមតែសម្រាប់សម្ដេចប៉ុណ្ណោះទេ តែជាកិត្តិយសសម្រាប់ជាតិខ្មែរទាំងមូលដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មានសន្ដិភាព និងការអភិវឌ្ឍន៍ និងសន្តិសហវិជ្ជមានប្រកបដោយសុខដុមរមនីយរបស់មនុស្សជាតិ។

បច្ចុប្បន្នមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសដែលកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គ និងរូបរួចហើយដែលទទួលគោរមងារនេះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋមន្ត្រីប្រទេសថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក