ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេសកជនជាន់ខ្ពស់សហរដ្ឋអាមេរិកធ្វើដំណើរទៅប្រេស៊ីល ក្រោយការរិះគន់បញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ប្រេស៊ីល៖ បេសកជនជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទម្សិលមិញ ក្នុងក្តីសង្ឃឹមថានឹងស្តារឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំជាមួយប្រធានាធិបតី Luiz Inacio Lula da Silva ដែលកន្លងមកប្រធានាធិបតីប្រេស៊ីលរូបនេះបានធ្វើការស្ដីបន្ទោសយ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធជុំវិញនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ 

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិនឹងមានជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រេស៊ីល នៅរដ្ឋធានី Brasilia នៅថ្ងៃអង្គារនេះ ដោយមន្ត្រីអាមេរិកបានទទូចថាលោកស្រីនឹងផ្តោតលើកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ជាជាងពិភាក្សាទៅលើមតិនៃការរិះគន់របស់ប្រធានាធិបតីប្រេស៊ីល លោក Lula មកលើរដ្ឋាភិបាលអាមេរិក។ 

គួរកត់សម្គាល់ថា លោក​ប្រធានាធិបតី Lula មានភាពស្រដៀងគ្នាទៅនឹងប្រធានាធិបតី Joe Biden នៅពេលដែលលោកចូលកាន់តំណែងកាលពីខែមករា ពោលគឺលោកជាអតីតអ្នកនយោបាយចាស់វស្សាម្នាក់ដែលបានកម្ចាត់ពួកនិយមស្តាំនិយម ដែលអ្នកគាំទ្រខឹងសម្បារបន្ទាប់មកបានប្រើអំពើហិង្សានៅក្នុងរដ្ឋធានីនៃប្រទេស និងជាអ្នកដែលដាក់ការយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាអាកាសធាតុ។ កន្លងមក លោក Lula ធ្លាប់បានធ្វើការរិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាលអាមេរិកថាបានផ្ញើសព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ុយក្រែន គឺជាកាយវិការដែលលើកទឹកចិត្តឱ្យបន្តសង្គ្រាម។

យ៉ាងណាមិញ ក្រោយមកលោក Lula បានធ្វើការបំភ្លឺថាគាត់បានថ្កោលទោសការលុកលុយនេះ ប៉ុន្តែសេតវិមានអាមេរិកបានចោទប្រកាន់លោកអំពីការឃោសនាឱ្យរុស្ស៊ី និងចិន ហើយក្រោយមកទៀតលោក Lula ក៏បានទទួលការកោតសរសើរពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលថ្មីៗនេះបានធ្វើដំណើរទៅកាន់រដ្ឋធានី Brasilia ប្រទេសប្រស៊ីល។

ដោយឡែក មន្រ្តីអាមេរិកម្នាក់បានលើកឡើងថា ដំណើរទៅកាន់ប្រទេសប្រេស៊ីលរបស់លោកស្រី Thomas-Greenfield ក៏នឹងជជែកអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ សហរដ្ឋអាមេរិកក៏កំពុងស្នើឱ្យប្រេស៊ីលធ្វើបត្យាប័នចារកម្មរុស្ស៊ីដែលត្រូវបានចោទប្រកាន់គឺលោក Sergey Cherkasov ដែលត្រូវបានគេនិយាយថា បុគ្គលនេះបានក្លែងខ្លួនជានិស្សិតប្រេស៊ីលនៅទីក្រុងវ៉ាស៊ីនតោន ហើយបានប្រមូលព័ត៌មាននានាអំពីអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក