ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសហប្រជាជាតិ អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសតាលីបង់ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន និងចិន

អន្តរជាតិ៖ ក្រុមមន្រ្តីការទូត និងកិច្ចការអន្តរជាតិបាននិយាយថា គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញនេះ បានយល់ព្រមអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសរបស់រដ្ឋបាលក្រុមតាលីបង់ លោក Amir Khan Muttaqi ធ្វើដំណើរពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសប៉ាគីស្ថាននៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន និងរដ្ឋមន្រ្តីការបរទេសចិន។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលក្រុមតាលីបង់ លោក Muttaqi ត្រូវ​បាន​រង​បម្រាម​ធ្វើ​ដំណើរ​ជា​យូរ​មក​ហើយ ដោយរួមមានទាំងការ​បង្កក​ទ្រព្យ​សកម្ម និង​ការ​ដាក់​ទណ្ឌកម្ម​អាវុធ​ ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ។

យោងតាមលិខិតមួយផ្ញើទៅកាន់គណៈកម្មាធិការនៃការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខលើក្រុមតាលីបង់ដែលមានសមាជិក ១៥រូប បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាគីស្ថានបានស្នើសុំការលើកលែងចំពោះ លោក Muttaqi គឺលើកលែងបំរាមចំពោះការធ្វើដំណើររវាងថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា សម្រាប់កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន និងរដ្ឋមន្ត្រីការបរទេសចិន។ យ៉ាងណាមិញ គេមិនបានបញ្ជាក់ថាជំនួបនៃកិច្ចប្រជុំនេះនឹងផ្តោតទៅលើបញ្ហាអ្វីឡើយ ប៉ុន្តែគេដឹងត្រឹមថាប៉ាគីស្ថាននឹងរ៉ាប់រងទាំងស្រុងរាល់ការចំណាយដែលទាក់ទងនឹងការធ្វើដំណើររបស់លោក Muttaqi។

មន្រ្តីការបរទេសរបស់ប៉ាគីស្ថាន និងចិនបាននិយាយនាពេលកន្លងមកថា ពួកគេនឹងស្វាគមន៍អាហ្វហ្គានីស្ថានដឹកនាំដោយតាលីបង់ចូលទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប្រទេសអាហ្វហ្កានីស្ថាន គឺជាតំបន់ពាណិជ្ជកម្ម និងផ្លូវឆ្លងកាត់ដ៏សំខាន់មួយ រវាងតំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្តាល ហើយជាប្រទេសដែលមានធនធានរ៉ែតម្លៃរាប់ពាន់លានដុល្លារមិនទាន់ត្រូវបានប្រើប្រាស់។ គួររំឮកថា ក្រុមតាលីបង់បានដណ្តើមអំណាច និងគ្រប់គ្រងលើប្រទេសអាហ្វហ្កានីស្ថានទាំងស្រុងកាលពីខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានដកខ្លួនចេញបន្ទាប់ពីសង្គ្រាមរយៈពេល ២០ឆ្នាំ។

វាមិនមែនជារឿងថ្មីនោះឡើយ ពោលគឺគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ធ្លាប់បានអនុញ្ញាតឱ្យលោក Muttaqi ធ្វើដំណើរទៅកាន់ប្រទេសអ៊ូសបេគីស្ថានកាលពីខែមុនផងដែរ សម្រាប់ជំនួបកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពជាបន្ទាន់ក្នុងតំបន់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក