វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយករដ្ឋមន្រ្តីជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងរាប់ពីឆ្នាំ២០១៨

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃអង្គារនេះថា លោកគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីជជែកពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ខណៈដែលប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរនេះបាននិងកំពុងបន្តទំនាក់ទំនងរវាងគ្នាទៅវិញទៅមកកាន់តែកក់ក្តៅ។

គួរបញ្ជាក់ថា នេះនឹងក្លាយទៅជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជប៉ុនទៅកាន់កូរ៉េខាងត្បូងរាប់ចាប់តាំងពីឆ្នាំ២០១៨ ហើយដំណើរទស្សនកិច្ចនេះបានលោកនាយករដ្ឋមន្រ្តី Fumio Kishida និង ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានយល់ព្រមបញ្ចប់ការទប់ស្កាត់ពាណិជ្ជកម្ មនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមីនានៅទីក្រុងតូក្យូ។

គួរបញ្ជាក់ថា ប្រទេសក្បែរខាងគ្នាទាំងពីរនេះបានជាប់គាំងនៅក្នុងជម្លោះដ៏ជូរចត់អស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំទៅលើប្រជាជនកូរ៉េខាងត្បូង ពីសំណាក់ប្រទេសជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ យ៉ាងណាមិញ ប្រធានាធិបតីកូរ៉េខាងត្បូងមានបំណងចង់បញ្ចប់ជម្លោះនេះ និងបង្កើតការរួបរួមប្រឆាំងនឹងបញ្ហាប្រឈមក្នុងតំបន់ រួមទាំងបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើងផងដែរ។

លោក Kishida បានថ្លែងនៅក្នុងប្រទេសហ្គាណា ដែលស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកចំនួន ៤ និងប្រទេសសិង្ហបុរីថា៖ "យើងកំពុងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី០៧ និងថ្ងៃទី០៨ ខែឧសភានេះ ប្រសិនបើកាលៈទេសៈសមស្រប"។ លោកបានប្រាប់អ្នកយកព័ត៌មានថា ដំណើរទស្សនកិច្ចនៅមុនកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាឱកាសដ៏ល្អមួយដើម្បីរៀបចំការផ្លាស់ប្តូរមតិដោយស្មោះត្រង់ ជុំវិញការពន្លឿនទំនាក់ទំនងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងស្ថានភាពអន្តរជាតិដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

មេដឹកនាំនៃប្រទេសទាំងពីរបានសន្យាកាលពីខែមីនាថា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅវិញទៅមកជាទៀងទាត់ឡើងវិញ ក្រោយពីបានផ្អាកអស់រយៈពេលជាងមួយទសវត្សរ៍ ហើយថ្មីៗនេះដែលជាការចាប់ផ្តើម លោកនាយករដ្ឋម​ន្រ្តី Fumio Kishida បានធ្វើការអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងឱ្យចូលរួមកិច្ចប្រជុំកំពូល G7 ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភាខាងមុខនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក