ព្រះសីហនុ៖ កីឡាចំនួន ៣ប្រភេទ គឺកីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាម៉ូតូទឹក និងទូកក្តោង នឹងប្រកួតនៅខេត្តព្រះសីហនុ។ ក្នុងចំណោមប្រភេទកីឡាទាំង៣នេះ គឺកីឡាទូកក្តោង ចាប់ផ្តើមប្រកួតមុនគេនៅវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ តទៅ។
កីឡាទូកក្តោង នឹងប្រកួតចប់រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ចំពោះប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។ ចំណែកកីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
ក្នុងការប្រកួតកីឡា៣ប្រភេទនេះ មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់។
ពលរដ្ឋអាចចូលរួមទស្សនាដោយសេរី។ ជាមួយគ្នានេះក៏អាចទស្សនាតាមស្លាយ និងផ្ទាំង LCD នៅតាមទីតាំងមួយចំនួនទៀតផងដែរ៕