ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា អបអរសាទរនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលទទួលគោរមងារជាទីប្រឹក្សាជាន់ខ្ពស់ EFB

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះនាយកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលទទួលបានគោរមងារ «ទីប្រឹក្សាជាន់ខ្ពស់អង្គការពុទ្ធសាសនិកពិភពលោក»

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា ការផ្ដល់គោរមងារពីអង្គការពុទ្ធសាសនិកពិភពលោកបានបង្ហាញពីការទទួលស្គាល់លើស្នាដៃរបស់លោក ហ៊ុន ម៉ាណែត ដែលបានធ្វើកិច្ចការជាច្រើនកាលពីកន្លងទៅក្នុងការលើកកំពស់ពុទ្ធសាសនា សីលធម៌សង្គម សន្ដិភាព។ ជាងនេះទៀតសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលពីជំងឺកូវីដ-១៩ និងជំងឺទូទៅផ្សេងទៀតតាមរយៈការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)។

គួរឱ្យដឹងផងដែរ កាលពីព្រឹកថ្ងៃទី២ ខែឧសភានេះ អង្គការពុទ្ធសាសនិកពិភពលោក បានផ្ដល់គោរមងារជាទីប្រឹក្សាជាន់ខ្ពស់ដល់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្ទាប់ពីអង្គការនេះបានសង្កេតមើលសកម្មភាពជាច្រើនរបស់លោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំ ការជួយសង្គ្រោះ និងការអប់រំបែបព្រះពុទ្ធសាសនាដល់មហាជន។

ប្រធានអង្គការពុទ្ធសាសនិកពិភពលោកលោក ផាឡុប ថៃអារី បានថ្លែងក្នុងពិធីប្រគល់គោរមងានេះថា៖ «ការរួមចំណែកដ៏ថ្លៃថ្លាជាប្រយោជន៍សង្គមគួរឱ្យកត់សម្គាល់ទាំងអស់នេះគឺជាសក្ខីកម្មនៃទង្វើប្រកបដោយគុណធម៌របស់ឯកឧត្តមបណ្ឌិតដែលស្របនឹងពុទ្ធឱវាទនៃព្រះពុទ្ធអង្គគ្រូនៃយើង»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក