ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក កែ គឹមយ៉ាន៖ គ្រឹះនៃសន្តិភាពបានធ្វើឱ្យប្រទេសជាតិកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់លើគ្រប់វិស័យ

បន្ទាយមានជ័យ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា គ្រឹះនៃសន្តិភាព បានធ្វើឱ្យប្រទេសជាតិកម្ពុជា មានការរីកចម្រើនទៅមុខជាលំដាប់លើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងបែបនេះក្នុងឱកាសដែលលោកតំណាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធឆ្លងព្រះវិហារថ្មី និងកាត់ឫសសីមា និងសមិទ្ធផលនានា នៅវត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

លោកបន្ថែមថា វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានលើកកម្ពស់សមិទ្ធផលនានា បានរីកដុះដាលគ្រប់ទីកន្លែង ភាពសុខដុមនីយកម្មសាសនាបានធ្វើឱ្យកម្ពុជារីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រហើយសាសនាទាំងអស់រស់ឡើងវិញស្មើគ្នាគឺក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ វិស័យសាសនានិងការអភិវឌ្ឍន៍ធនធានមនុស្ស កាន់តែរីកចម្រើនក្រោមរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក កែ គឹមយ៉ាន បានថ្លែងថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ រីកចម្រើនលើគ្រប់វិស័យ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទប់បាននូវលំនឹងសេដ្ឋកិច្ចអាចបើកដំណើរការជាប្រក្រតីភាពលើគ្រប់វិស័យ និងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោយខកខានអស់រយ:ពេលជាង ៦០ឆ្នាំ។

លោកបន្តថា ទន្ទឹមនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ភ្ញៀវបរទេសចូលទស្សនាដោយមិនគិតថ្លៃ ជាពិសេសការស្នាក់នៅ និងការហូបចុករបស់អត្តពលិកដែលមកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាដ៏ល្បីល្បាញមួយនេះនៅកម្ពុជា ដើម្បីធ្វើឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជា ដែលជាប្រទេសតូចតែបេះដូងធំ ដែលបណ្តាប្រទេសក្នុងអាស៊ានមិនទាន់មានអ្នកណាធ្វើបានដូចកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក