ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ក្រុមហ៊ុន Visa សហការជាមួយក្រុមហ៊ុន TADA ជំរុញការទូទាត់តាមអនឡាញដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ

ភ្នំពេញ៖ ក្រុមហ៊ុន Visa បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន TADA ដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្មធ្វើដំណើរ និងដំណោះស្រាយការទូទាត់តាមរយៈឌីជីថល Visa’s Suite ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងលើកកម្ពស់មធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ការទូទាត់តាមរយៈកាត និងស្កេន QR កូដ តាមរយៈទូរស័ព្ទដៃ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ កំពុងពេញនិយម ជាពិសេសក្នុងចំណោមប្រជាជនកម្ពុជាវ័យក្មេង នេះបើតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ឆ្នាំ ២០២២។

ក្រុមហ៊ុន Visa បានផ្តល់នូវដំណោះស្រាយដើម្បីតម្រង់ទិសបោះជំហានទៅរកការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ហើយប្រជាជនកម្ពុជាក៏បាននឹងកំពុងស្វាគមន៍ទទួលយកការទូទាត់តាមរយៈឌីជីថលយ៉ាងទូលំទូលាយដោយរីករាយជាមួយនឹងភាពឆាប់រហ័ស សុវត្ថិភាព និងភាពងាយស្រួលក្នុងការបញ្ជាទិញ ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែជាជម្រើសទូទៅនៃវិធីសាស្ត្រទូទាត់។

នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា លោកស្រី Ivana Tranchini បានឱ្យដឹងថាការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ កំពុងមានការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់កើតក្នុងសហស្សវត្សរ៍ (Millennial) និងជំនាន់ Z (កើតចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២) ជាពិសេសអ្នករស់នៅក្នុងទីក្រុង ដូចជារាជធានីភ្នំពេញ និងក្រុងសៀមរាប ដែលមានចំណូលចិត្តប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើដំណើរកំសាន្ត ចូលចិត្តពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) នឹងទទួលយកបទពិសោធន៍ទិញទំនិញថ្មីៗជាដើម។

លោកស្រីថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន TADA ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធ្វើដំណើរដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងវិធីសាស្ត្រដែលក្រុមហ៊ុន Visa ផ្តល់ជូនសម្រាប់ដំណោះស្រាយលើតម្រូវការទូទាត់របស់ពួកគេ។ ក្នុងនាមជាសសរស្តម្ភនៃសេដ្ឋកិច្ចឌីជីថល ក្រុមហ៊ុន Visa បានប្រើប្រាស់បណ្តាញរបស់ខ្លួន ដើម្បីផ្តល់អំណាចក្នុងការអភិវឌ្ឍ ដល់បុគ្គល ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចឱ្យរីកចម្រើន»

នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន TADA លោក ធី លឹមកុសល បានឱ្យដឹងភាពជាដៃគូជាមួយក្រុមហ៊ុន Visa គឺជាការសហការដ៏ល្អឥតខ្ចោះ ដោយសារក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងវិស័យទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ហើយក្រុមហ៊ុនទាំងពីរមានគោលដៅ និងការប្តេជ្ញាចិត្តរួមគ្នាសម្រាប់រយៈពេលវែង។

លោកថា៖ «ប្រជាជនកម្ពុជាកាន់តែច្រើនឡើងបានគាំទ្រការប្រើសិទ្ធិក្នុងនាមជាអ្នកប្រើប្រាស់របស់ពួកគេដើម្បីការពារបរិស្ថាន ហើយក្រុមហ៊ុន TADA មានយានយន្តដែលបំពាក់ថាមពលបៃតង នោះគឺ តុតុអគ្គិសនី (e-Tuk Tuk) ដែលឈរជើងស្ថិតនៅតាមទីតាំងរួចជាស្រេច ដើម្បីដឹកជញ្ជូនអ្នកដំណើរប្រកបដោយនិរន្តរភាព ជាមួយនឹងជម្រើសនៃការទូទាត់ដែលមានសុវត្ថិភាព និងងាយស្រួល»

ក្នុងឱកាសនេះដែរ តុតុអគ្គិសនីចំនួនមួយរយគ្រឿងរបស់ក្រុមហ៊ុន TADA នឹងត្រូវលាបពណ៌ខៀវដ៏រស់រវើក ព្រមទាំងបំពាក់និមិត្តសញ្ញា Visa និង TADA រួមជាមួយនឹងទេសភាពទីក្រុងសិល្បៈ និងរូបចម្លាក់កម្ពុជា។ ផ្នែកខាងក្រោយនៃ តុតុ ប្រើថាមពលបៃតងទាំងនោះ ក៏នឹងមានរូប QR កូដ ដ៏ធំមួយសម្រាប់អតិថិជនក្នុងការទាញយកកម្មវិធីជិះតុតុ របស់ក្រុមហ៊ុន TADA ឈ្មោះថា TADA’s ride-hailing app យ៉ាងងាយស្រួល។

គួរឱ្យដឹងដែរថា តាមរយៈការដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់តាមរយៈបច្ចេកវិទ្យា Seamless Digital នឹងមានភាពងាយស្រួលក្នុងការប្រើប្រាស់ អាជីវករកំពុងតែផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធន៍នៃប្រតិបត្តិការទូទាត់ប្រកបដោយសុវត្ថិភាព ចៀសជាងភាពរំខានដែលបណ្តាលមកពីការកាន់លុយ និងរង់ចាំប្រាក់អាប់ត្រលប់មកវិញ។

ក្រុមហ៊ុន Visa ជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ ដែលមានបេសកកម្មផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក