ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍អូឡាំពិកចុងសប្តាហ៍នេះ

ជប៉ុន៖ ក្រុមអត្តពលិកកម្ពុជា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅថ្ងៃទី២៣ ខែកក្កដាកន្លងទៅ ព្រមទាំងត្រៀមខ្លួនសម្រាប់ការប្រកួតលើវិញ្ញសារកីឡាចំនួន ២ ផងដែរ។

ថ្លែងប្រាប់គេហទំព័រសារព័ត៌មាន E-Arts  លោក ញាន សុខវិសាល នាយរងបេសកកម្មបានបញ្ជាក់ថា អត្តពលិកកម្ពុជានឹងត្រូវប្រកួតលើវិញ្ញសាររបស់ខ្លួននាថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ សម្រាប់កម្មវិធីប្រកួតព្រឹត្តិការណ៍អូឡាំពិករបស់អត្តពលិកកម្ពុជារួមមាន៖ 

១. វិញ្ញសារកីឡាហែលទឹក៖ កីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រ​កួត​លើ​វិញ្ញា​សា​ហែល ៥០ម៉ែត្រ​សេរី នឹង​ត្រូវ​ប្រ​កួត​នា​វេលា​ម៉ោង ៧​ល្ងាច ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០២១ (ត្រូវ​នឹង​ម៉ោង ៥​ល្ងាច​ម៉ោង​នៅ​កម្ពុជា) នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre។

២. វិញ្ញសារកីឡាអត្តពលកម្ម៖ គឺកីឡាករ ប៉ែន សុគង់ ដែល​ត្រូវ​ប្រ​កួត​លើ​វិញ្ញា​សា​រត់​ល្បឿន​ចម្ងាយ ១០០ម៉ែត្រ នឹង​ត្រូវ​ប្រ​កួត​នា​វេ​លា​ម៉ោង ១១៖៣០​នាទីថ្ងៃត្រង់ ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០២១ (ត្រូវ​នឹង​ម៉ោង ៩៖៣០នាទី​ព្រឹក​ម៉ោង​នៅ​កម្ពុជា) នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium។

បើតាមការបញ្ជាក់ពីនាយបេសកកម្មអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតក្រុមប្រតិភូអូឡាំពិករបស់កម្ពុជា នឹងត្រឡប់មកមាតុភូមិវិញនាថ្ងៃទី០១ ខែសីហា តែម្តង ពោលគឺមិនរង់ចាំចូលរួមពិធីបិទព្រឹត្តិការណ៍អូឡាំពិកនៅថ្ងៃទី០៨ ខែសីហាឡើយ ដោយផ្អែកលើស្ថានភាពកូវីដ-១៩ រួមទាំងការលំបាកស្វែងរកជើងហោះហើរមកកម្ពុជាវិញផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក