ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឯម ច័ន្ទមករា ចូលរួមអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានទទួលគោរមងារ «ពុទ្ធមាមកាភិបាល»

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ទទួលបានគោរមងារ «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។ លោករដ្ឋលេខាធិការលើកឡើងថា គោរពងារនេះពិតជាស័ក្តិសមសម្រាប់ការលះបង់របស់សម្ដេចតេជោចំពោះ សន្ដិភាព និងពុទ្ធសាសនាជាង ៣០ឆ្នាំមកនេះ។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា លើកឡើងថា គោរមងារដែលសម្ដេចតេជោទទួលបានពីអង្គការពុទ្ធសាសនិកពិភពលោកនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ជាទទួលស្គាល់នូវការដឹកនាំប្រកបដោយប្រាជ្ញាញាណ របស់សម្ដេចក្នុងការថែរក្សាការពារសន្ដិភាពរបស់កម្ពុជា និងភាពសុខដុមនៃសាសនានៅកម្ពុជា ដែលរក្សាបាននូវសន្ដិភាព និងភាពសុខសាន្តរបស់ពលរដ្ឋក្រោមដំបូលសន្ដិភាព។

«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើនតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។

ប្រធានអង្គការពុទ្ធសាសនិកពិភពលោកលោក ផាឡុប ថៃអារី បានថ្លែងក្នុងពិធីប្រកាសគោរមងារជូនសម្ដេចតេជោនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញថា ការផ្ដល់គោរមងារខ្ពស់បំផុតនេះគឺដោយសារការស្ងើចសរសើរចំពោះដំណើរការកសាងសន្ដិភាព និងការបង្រួមបង្រួមជាតិជាច្រើនឆ្នាំដើមផ្ដើមចេញពីនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន។

លោកថា៖ «សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាតាមទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានៃការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ សម្ដេចបាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសន្ដិភាពពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព»

បច្ចុប្បន្នមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសដែលកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គ និងរូបរួចហើយដែលទទួលគោរមងារនេះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋមន្ត្រីប្រទេសថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក