ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស.ស.ស.ក លើកទឹកចិត្តសារព័ត៌មានកម្ពុជាបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ខួបលើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកំណត់អនាគតនៃសិទ្ធិ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត» សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកទឹកចិត្តឱ្យសារព័ត៌មានកម្ពុជាបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់បំផុត និងបន្តបំពេញតួនាទីដ៏មានតម្លៃដល់មនុស្សជាតិ និងសង្គមជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្នកំពុងបន្តស្ថិតនៅក្នុងស្ថានភាពពហុប៉ូល និងកំពុងប្រកួតប្រជែងឥតឈប់ឈរលើបញ្ហាភូមិសាស្ត្រ នយោបាយ ដែលងាយបង្កជាផលវិបាកដល់ប្រទេសតូចៗ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថិតនៅក្នុងស្ថានការណ៍នេះ អ្នកសារព័ត៌មានខ្លះត្រូវបានចាប់យកទៅប្រើប្រាស់ជាអំណាចទន់ជួរមុខសម្រាប់បម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។

ជាមួយគ្នានេះ ស.ស.ស.ក ក៏បានមើលឃើញថា ពិភពលោកសព្វថ្ងៃ គឺមានបញ្ហារួម និងមានបញ្ហាដោយឡែកដែរ។ តែយ៉ាងមិញ ស.ស.ស.ក លើកទឹកចិត្តដល់សារព័ត៌កម្ពុជា បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់បំផុត និងបន្តបំពេញតួនាទីដ៏មានតម្លៃដល់មនុស្សជាតិនិងសង្គមជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា វិស័យសារព័ត៌មាននៅប្រទេសកម្ពុជានៅប្រឈមបញ្ហាមួយចំនួនរួមមាន បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ សិទ្ធិទទួលបានព័ត៌មាន រួមទាំងសមត្ថភាពធនធានមនុស្សរបស់យើង លើផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅមានកម្រិត។ ទោះបីជាយ៉ាងណាក៏ដោយ ស.ស.ស.ក ជំរុញឱ្យអ្នកសារព័ត៌មានបន្តជម្នះការប្រឈមនេះ និងបន្តបំពេញ ការងារដោយឈរលើភាពត្រឹមត្រូវ មានសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងដោយគ្មានការភ័យខ្លាច។

ស.ស.ស.ក សោកស្តាយចំពោះ អង្គការនិងជនបរទេសខ្លះ ដែលនាំកាសែតឱ្យទាមទារសេរីភាពបែបរំអួយ តាមរបៀបអ្នកទន់ខ្សោយ និងមិនប្រាកដនិយម។ ស.ស.ស.ក គូសបញ្ជាក់ថា៖ ផ្នត់គំនិតដ៏អាក្រក់មួយរបស់អង្គការនិងភ្នាក់ងារបរទេសខ្លះ គឺបានប្រឹងបំបែក និងបែងចែកគ្នា ម្ខាងសារព័ត៌មានសេរី ម្ខាងសារព័ត៌មានឯករាជ្យ ឬក៏ហៅថាជាយ៉ាងនេះ ឬក៏ជាយ៉ាងនោះ។ យើងគួររួមគ្នាលុបបំបាត់នូវវប្បធម៌រើសអើង ក្នុងចំណោមសហគមន៍ដ៏តូចមួយនេះ។ តម្លៃរបស់សារព័ត៌មាន គឺការផ្តល់ព័ត៌មានពិត និងចំណេះដឹង ដែលមានប្រយោជន៍បម្រើដល់សាធារណជន។ នេះគឺកិច្ចការចម្បងរបស់យើង។

ស.ស.ស.ក កត់សម្គាល់ថា ពេលខ្លះ វិទ្យុ កាសែតខ្លះ បានដើរតួនាទីលើសនិងឈានទៅធ្វើការងាររបស់សមត្ថកិច្ច ចៅក្រម ឬបង្កើតខ្លឹមសារញុះញង់ ដែលនាំឱ្យខុសឆ្គង ហើយ ខ្លះគេចវេះការទទួលខុសត្រូវ មិនហ៊ានកែតម្រូវ ដែលទីបំផុតនាំទៅដល់ភាពអាប់ឱនទៅវិញ។

ស.ស.ស.ក បានលើកឡើងថា កិច្ចសហការរវាងសារព័ត៌មានជាមួយអ្នកនាំពាក្យ របស់អង្គភាពស្ថាប័ននានារបស់រដ្ឋាភិបាល រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាកិច្ចការដ៏ត្រឹមត្រូវ។

ស.ស.ស.ក គូសបញ្ជាក់ថា៖ «នៅលើពិភពលោក មិនថានៅប្រទេសតូចឬប្រទេសធំនោះទេ គឺគ្មានប្រទេសណាមួយដែលគ្មានតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការដឹកនាំរដ្ឋនោះទេ។ នៅប្រទេសណាដែលមានរដ្ឋាភិបាលរឹងមាំ គឺប្រទេសនោះធានាបានស្ថេរភាពនិងការរីកចម្រើនលើគ្រប់វិស័យ។ កិច្ចសហការ គឺជាយន្តការការងារសកល ដែលជួយធ្វើឱ្យរាល់ដំណើរការគ្រប់វិស័យប្រព្រឹត្តិទៅដោយស៊ីសង្វាក់គ្នា បំពេញឱ្យគ្នា និងទទួលបានលទ្ធផល»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក