ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មចុះ MOU ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ ដើម្បីបង្កាត់ពូជគោសិប្បនិម្មិតលើកស្ទួយវិស័យកសិកម្ម

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ធ្វើឡើងក្រោមការសម្របសម្រួលរបស់អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក គី ច័ន្ទរំដួល នៅអគារសន្តិភាព នៃក្រសួងកសិកម្ម នាចុងខែមេសា ថ្ងៃទី២៧ ឆ្នាំ២០២៣ ។

នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម ង៉ោ ប៊ុនថាន បានថ្លែងក្នុងពិធីចុះ MOU ថាការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ មានសារៈសំខាន់ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។

លោកបានបញ្ជាក់ថា អង្គភាពនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលត្រូវធ្វើការសហការជាមួយក្រុមហ៊ុន រួមមាន មហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ និងផ្នែកស្រាវជ្រាវ ខណៈនិស្សិតដែលបានបញ្ចប់ជំនាញបណ្តុះបណ្តាលកសិកម្មជិត ៤០ឆ្នាំនេះ មានចំនួនប្រហែល ១៥ ០០០នាក់ នៅទូទាំងប្រទេស។

ករណីនេះ សាកលវិទ្យាល័យបានសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជនរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អ ដើម្បីធ្វើយ៉ាងណាអោយធនធានមនុស្សទាំងនោះកាន់តែមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចំរើន ។

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) ឧកញ៉ា ស្រី ចន្ធូរ បានចូលរួមចុះ MOU ឱ្យដឹងថា ការចងសម្ព័ន្ធភាពគ្នាជាមួយក្រសួងកសិកម្មនិងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងបច្ចេកទេសទំនើបៗ ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាមេរិក និងប្រទេសថៃជាដើម ។

លោកបន្ថែមថា «ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ១ក្បាល អាចផលិតបាន ៥០ក្បាលក្នុងមួយឆ្នាំ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក