ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

និស្សិតកម្ពុជា ៦រូបបានមកដល់កម្ពុជាដោយសុវត្ថិភាព

ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន ៦រូបដែលជាប់គាំងនៅប្រទេសស៊ូដង់ បានវិលមកកម្ពុជាដោយសុវត្ថិភាពហើយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រោមការអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងម៉ាឡេស៊ី។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ណុះ ស្លេះ ដែលបានទៅទទួលស្វាគមន៍ដំណើរវិលត្រឡប់មកកម្ពុជារបស់និស្សិតខ្មែរ ៦រូបនោះបានបញ្ជាក់ថា ក្រុមនិស្សិតខ្មែរឥស្លាមចំនួន ៦រូប បានមកដល់កម្ពុជាតាមជើងហោះហើរ របស់ក្រុមហ៊ុនបាងកកអ៊ែវ៉េ។

លោកបាននិយាយដូច្នេះថា៖ «ការរំដោះ និងជួយសង្គ្រោះក្រុមនិស្សិតខ្មែរឥស្លាមទាំង ៦រូបនេះ បានធ្វើឡើង បន្ទាប់ពីមានការណែនាំ និងការគិតគូរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យឯកឧត្តម អូស្មាន ហាស្សាន់ ធ្វើការរួមគ្នាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទើបឈានដល់ការសហការ ជាមួយស្ថានទូត នៃប្រទេសម៉ាឡេស៊ី និងអារ៉ាប់ប៊ីសាអូឌីត ដើម្បីជួយចាត់ចែងយកក្រុមនិស្សិតទាំង នេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងស្ថិតក្នុងភាពអសន្តិសុខ»។

និស្សិតខ្មែរ ៦នាក់ដែលសិក្សានៅប្រទេសស៊ូដង់ក្នុងអំឡុងប្រទេសមានភ្លើងសង្រ្គាម ត្រូវបានជម្លៀសចេញពីប្រទេសនេះហើយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត មុនជម្លៀសមកកម្ពុជា។

លោក អាន សុខខឿន បានបញ្ជាក់ថា និស្សិតខ្មែរចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ បានទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់។

បើតាមលោក អាន សុខខឿន ក្រោយពីមានករណីផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតចម្រុះជាតិសាសន៍ទាំងអស់ឱ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ។

គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានរំដោះក្រុមនិស្សិត ខ្មែរឥស្លាមចេញពីប្រទេស ដែលមានភាពអសន្តិសុខ មានដូចជាប្រទេសអេហ្ស៊ីបចំនួន ៥០នាក់ ប្រទេសលីប៊ីចំនួន ១៨នាក់ ប្រទេសយេម៉ែនចំនួន ១៦នាក់ និងប្រទេសស៊ូដង់ ៦នាក់ខាងលើ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក