ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីទទួលគោរមងារខ្ពស់បំផុតពីអង្គការពុទ្ធសាសនិកពិភពលោក

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាភិបាលអង្គការពុទ្ធសានាពិភពលោកបានសម្រេចផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសារការលះបង់របស់សម្ដេចចំពោះជាតិ ប្រជាជន និងពុទ្ធសាសនានៅកម្ពុជា។

ប្រធានអង្គការពុទ្ធសាសនិកពិភពលោកលោក ផាឡុប ថៃអារី បានថ្លែងក្នុងពិធីប្រកាសគោរមងារជូនសម្ដេចតេជោនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញថាការផ្ដល់គោរមងារខ្ពស់បំផុតនេះគឺដោយសារការស្ងើចសរសើរចំពោះដំណើរការកសាងសន្ដិភាព និងការបង្រួមបង្រួមជាតិជាច្រើនឆ្នាំដើមផ្ដើមចេញពីនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន។

លោកថា៖ «សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាតាមទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានៃការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ សម្ដេចបាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសន្ដិភាពពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព»

«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថមទ្រទ្រង់ និងលើកតម្កើនតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្ដុងឧត្តម តាមរយៈព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។

នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាការកិត្តិយសមិនត្រឹមតែសម្រាប់សម្ដេចប៉ុណ្ណោះទេ តែជាកិត្តិយសសម្រាប់ជាតិខ្មែរទាំងមូលដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មានសន្ដិភាព និងការអភិវឌ្ឍន៍ និងសន្តិសហវិជ្ជមានប្រកបដោយសុខដុមរមនីយរបស់មនុស្សជាតិ។

សម្ដេចថា៖ «ខ្ញុំសូមនិយាយតាមបែបសាមញ្ញថា ការផ្ដល់ជូននេះគឺពិតជានិមិត្តរូបនៃពុទ្ធឱវាទនៃព្រះសម្មាសម្ពុទ្ធដែលបានជ្រៀតចូលក្នុងជីវិតរបស់នៅរបស់មនុស្សលោកទាំងក្នុងសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច»

បច្ចុប្បន្នមានព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសដែលកាន់ព្រះពុទ្ធសាសនាចំនួន ៨អង្គ និងរូបរួចហើយដែលទទួលគោរមងារនេះរួមមាន សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ព្រះមហាថេរមហានាយកនៃសាធារណរដ្ឋស្រីលង្កា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ប្រធានាធិបតីនៃប្រទេសនេប៉ាល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា នាយករដ្ឋមន្ត្រីប្រទេសថៃ និងប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក