ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មិនដល់៥ម៉ោងផងក្រោយដឹងកំហុស លោក អៀ ចាន់ណា បានទៅដល់ផ្ទះហើយ

ភ្នំពេញ៖ សកម្មជនប្រឆាំងលោក អៀ ចាន់ណា ក្រោយពីដឹងកំហុស និងបានសុំទោសនាយករដ្ឋមន្ត្រីដោយបានចេញវីដេអូកាលពីល្ងាចមិញ ពេលនេះបានចេញពីពន្ធនាគារទៅដល់ផ្ទះហើយ ក្រោយសម្ដេចតេជោទទួលយកការសុំទោស និងបានបញ្ជាដល់រដ្ឋមន្ត្រីយុត្តិធម៌ជួយអន្តរាគមន៍ឲ្យបាននៅក្រៅឃុំ។

លោក អៀ ចាន់ណា បានថតវីដេអូមួយដែលបង្ហាញពីលោកកំពុងស្ថិតនៅក្នុងផ្ទះនិងបានអរគុណដល់សម្ដេចតេជោដែលបានជួយឲ្យលោកបាននៅក្រៅឃុំ។

លោក អៀ ចាន់ណា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីវិលចូលប្រទេសកម្ពុជា ហើយបានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយបក្សភ្លើងទៀននៅខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

លោកត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធរឿងដំណើរវិលត្រឡប់លើកទីពីររបស់អ្នកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ២០២១៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក