ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មហាទើសចេញវីដេអូសុំទោសលោក ហុងដា ក្រោយមានការណែនាំពីនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ ដែលមានឈ្មោះក្រៅហៅ មហាទើស នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានចេញវីដេអូដើម្បីសូមទោសលោក ហុងដា ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈវីដេអូ អ្នកលេងបណ្តាញសង្គមរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទ ម៉ៃ សុគន្ធ ដែលជាសិល្បៈករ សូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពុក សម្តេចម៉ែកូនសុំចេញវីដេអូសុំទោសជាសាធារណៈ ទៅកាន់លោកគ្រូហុងដាសូមលោកគ្រូមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ ម៉ៃ សុគន្ធ ផងនូវកំហុសឆ្គាំឆ្គងរួមទាំងសាធារណជនទាំងអស់ មេត្តាអធ្យាស្រ័យ និងអភ័យទោសដល់ខ្ញុំបាទផង ជាពិសេសផងនោះដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពុកកូនសូមសន្យា នឹងធ្វើជាកូនល្អ»។

ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោក ម៉ៃ សុគន្ធ ឱ្យធ្វើការសុំទោសដល់គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុនលោក ហុងដា បន្ទាប់ពីបានប្រើប្រាស់ភាសាប្រមាថដេញលោក ហុងដា ចេញពីប្រទេស។

សម្ដេចចាត់ទុកការលើកឡើងរបស់លោក ម៉ៃ សុគន្ធ គឺខុសគេតែឯង ដែលស្នើនឹងការប្រមាថមើលងាយដល់ក្រុមកីឡាករកម្ពុជាទាំងមូល។

សម្ដេចថា៖ «កូនធ្វើបែបនេះវាស្មើនឹងទះកំភ្លៀងកីឡាកររបស់យើង»។

សម្ដេចបញ្ជាក់ឱ្យលោក ម៉ៃ សុគន្ធ សុំទោសលោក ហុងដា ឱ្យបានត្រឹមត្រូវ ខណៈសម្ដេចបញ្ជាក់ថារដ្ឋាភិបាលនឹងមិនទុកបញ្ហានេះដោយគ្មានដំណោះស្រាយនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក