BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៦៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣២៨ករណី ខណៈអ្នកជំងឺ ៦៩៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៥,៩១៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៣៥០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦៨,៣៨៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១០,០៤៩ករណី៕