ព្រះមហាក្សត្រកម្ពុជាតែងតាំងគោរមងារប្រគេន ព្រះមហាវិមលធម្ម ពិន សែម ឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយនៃកម្ពុជា»
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគោរមងារប្រគេន ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។ យោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។
គួរឱ្យដឹងដែរថា ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ជាព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប៕