ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយករដ្ឋមន្ត្រីអំពាវនាវឱ្យគ្រប់ចាងហ្វាងទូរទស្សន៍ទាំងអស់សហការគ្នាផ្សាយការប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រប់ម្ចាស់ស្ថានីយផ្សាយទាំងអស់សហការគ្នាផ្សព្វផ្សាយពីកីឡាស៊ីហ្គេមឱ្យបានទូលំទូលាយ ព្រោះថាពេលនេះជាមុខមាត់កម្ពុជា។

ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសដល់ក្រសួងព័ត៌មាន និងអគ្គនាយកទូរទស្សន៍ជាតិដែលបានខកខានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ស៊ីហ្គេមកាលពីថ្ងៃទី៣០ ខែមេសា និងបញ្ជាឱ្យរៀបចំឡើងវិញស្របពេលដែលស្នើដល់ចាងហ្វាងទូរទស្សន៍ទាំងអស់សហការគ្នាផ្សាយពីការប្រកួតកីឡាស៊ីហ្គេមតាមប្រភេទកីឡាផ្សេងៗគ្នាផងដែរ។

សម្ដេចថា៖ «អំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ថាពេលនេះគឺជាពេលដែលកម្ពុជាត្រូវរីកមុខមាត់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក