ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសង្កេតឃើញបញ្ហាទាក់ទិននឹងការហែភ្លើងគប់ជាការរៀបចំបានល្អនិងការចូលរួមពីពលរដ្ឋដល់ការរៀបចំស្លាយសម្រាប់ទស្សនាធ្វើដល់វត្ត

នាយករដ្ឋមន្ត្រីថាការរៀបចំស៊ីហ្គេមរបស់កម្ពុជាមិនមែនដើម្បីលុយទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការរៀបចំស៊ីហ្គេមរបស់កម្ពុជាមិនមែនដើម្បីលុយនោះទេ តែជាការបង្ហាញកម្ពុជាពិតទៅកាន់ពិភពលោក។

ថ្លែងក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការបង្កើតប្រវត្តិសាស្ត្រមិនយកលុយ និងចែកសំបុត្រឥតគិតថ្លៃដល់ការទស្សនាស៊ីហ្គេមគឺសម្ដេចចង់បង្ហាញពីការពិតរបស់កម្ពុជាធ្វើយ៉ាងណាឱ្យគេបានស្គាល់កម្ពុជាកាន់តែច្រើន។

សម្ដេចថា៖ «ចង់បើកឱកាសសម្រាប់ប្រទេសនានាចូលមកស្គាល់កម្ពុជាថាវាយ៉ាងមិច? បង្ហាញពីកម្ពុជាពិតទៅដល់បរទេស។ […] សំខាន់បំផុតឱ្យគេស្គាល់កម្ពុជាដើម្បីបង្កើតនូវរូបភាពអនុគ្រោះមួយដល់កម្ពុជា»។

សម្ដេចតេជោបានថ្លែងថា ប្រទេសមួយចំនួនបានស្គាល់កម្ពុជាដោយអង្ករ មួយចំនួនទៀតបានស្គាល់ដោយផលិតផល និងប្រទេសមួយចំនួនទៀតបានស្គាល់កម្ពុជាដោយស៊ីហ្គេមនេះ ដែលជាមោទនភាពរបស់ប្រទេសកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក