ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េ​ខាង​ជើង​រិះគន់​ជំនួប​កំពូល​រវាងប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូងថាជាការបង្កអរិភាព

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានរិះគន់ទៅលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងត្បូងនាពេលថ្មីៗនេះ ដែលជំរុញឱ្យមានការដាក់ពង្រាយនូវឧបករណ៍យុទ្ធសាស្រ្តរបស់អាមេរិកនៅក្បែរឧបទ្វីបកូរ៉េ ដែលទង្វើនេះត្រូវបានកូរ៉េខាងជើងហៅថាជាការបង្កើននូវភាពតានតឹង និងជាការរុញច្រានឱ្យស្ថានភាពកាន់តែធ្លាក់កៀកទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ។ 

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបើកកិច្ចប្រជុំកំពូលរួមគ្នាមួយកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែលលោក Biden បានសន្យាថានឹងផ្តល់ឱ្យទីក្រុងសេអ៊ូលនូវព័ត៌៌មានសំខាន់ៗបន្ថែមទៀតពីផែនការនុយក្លេអ៊ែររបស់ខ្លួនជុំវិញជម្លោះណាមួយជាមួយកូរ៉េខាងជើង ខណៈដែលភាពតានតឹង និងការព្រួយបារម្ភកាន់តែកើនឡើងខ្ពស់ចំពោះកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង និងនុយក្លេអ៊ែររបស់អាមេរិក។

មេដឹកនាំកំពូលនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងការការពារដល់កូរ៉េខាងត្បូង និងដាក់ពង្រាយនូវឧបករណ៍ជាយុទ្ធសាស្រ្តរបស់អាមេរិកជាប្រចាំ។ ក្នុងនោះផងដែរ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរួមគ្នា នាវាមុជទឹកកាំជ្រួចមីស៊ីលឆ្លងទ្វីប របស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូង រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។ 

បន្ថែមពីនេះ KCNA បានចេញផ្សាយថា កិច្ចព្រមព្រៀងបានចែងពីឆន្ទៈរបស់សម្ព័ន្ធមិត្តទាំងពីរនេះ គឺជាកាយវិការបង្ហាញពីអរិភាព និងឈ្លានពានខ្លាំងបំផុតប្រឆាំងនឹងកូរ៉េខាងជើង។ ការលើកឡើងនេះ KCNA បានដកស្រង់ការយល់ឃើញពីលោក Choe Ju Hyon ដែលស្ថាប័ននេះះចាត់ទុកជាអ្នកវិភាគបញ្ហាសន្តិសុខអន្តរជាតិ។ លើសពីនេះ ការពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្រ្តយោធារបស់អាមេរិកនេះគឺជាការរុញច្រានឱ្យឧបទ្វីបកូរ៉េស្ថិតក្នុងអស្ថិរភាព ដែលមានបំណងបង្កើតឱ្យមានប្លុកយោធាឈ្លានពាន និងផ្តាច់មុខក្នុងតំបន់។ 

ដោយឡែក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីប្រទេសទាំងពីរ (កូរ៉េខាងត្បូង-អាមេរិក) ដោយបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួនបានព្យាយាមធ្វើយ៉ាងណាបង្ហាញសុទិដ្ឋិនិយមដើម្បីបញ្ចៀសកុំឱ្យមានការផ្ទុះឡើងនូវ "សង្គ្រាមនុយក្លេអ៊ែរ"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក