ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភាពយន្តតុក្កតា The Super Mario Bros. កើបប្រាក់ចំណូលបានលើស ១ពាន់លានដុល្លារអាមេរិក

កម្សាន្ត៖ ខ្សែភាពយន្តខ្នាតធំបែបគំនូរជីវចល The Super Mario Bros. នៅតែបន្តនាំមុខលើតារាងលក់សំបុត្ររយៈពេល ៤សប្តាហ៍ជាប់ៗគ្នា ខណៈដែលការប៉ាន់ស្មានចំណូលសម្រាប់ខ្សែភាពយន្តតុក្កតាមួយនេះគេជឿជាក់ថាបានកើនលើសពី ១ពាន់លានដុល្លារអាមេរិកទៅហើយ។ នេះបើតាមការប៉ាន់ស្មានត្រួសៗពីស្ទូឌីយោ Universal Pictures គិតត្រឹមថ្ងៃអាទិត្យ។ 

ខ្សែភាពយន្តដែលផលិតឡើងដោយផ្អែកលើតួអង្គនៃហ្គេមរបស់ក្រុមហ៊ុន Nintendo មួយនេះ បានអង្រួនតារាង Box Office សម្រាប់ខែមេសា ដោយបានបង្កើតកំណត់ត្រាជាច្រើន ជាពិសេសគឺនៅក្នុងឆ្នាំ២០២៣នេះតែម្តង។ សម្រាប់សប្តាហ៍ថ្មីនេះ The Super Mario Bros. ទំនងជានឹងរបូតតំណែងកំពូល Box Office របស់ខ្លួនហើយ ដោយវត្តមាននៃខ្សែភាពយន្តធំរបស់ Marvel Studio គឺរឿង Guardians of the Galaxy Vol.3 នឹង​ចាក់បញ្ចាំងជាផ្លូវការនៅចុងសប្តាហ៍នេះ ក្រោយធ្វើទីផ្សារផ្សព្វផ្សាយយ៉ាងធំនៅ CinemaCon កាលពីសប្តាហ៍មុន។ 

គួរបញ្ជាក់ថា ខ្សែភាពយន្ត The Super Mario Bros. ត្រូវបានគេរំពឹងថានឹងកើបបានចំណូល ១ពាន់លានដុល្លារអាមេរិកយ៉ាងងាយស្រួលត្រឹមថ្ងៃអាទិត្យនេះ ដែលធ្វើឱ្យភាពយន្តនេះក្លាយជាភាពយន្តគំនូរជីវចលទី១០ ដែលអាចរកបានប្រាក់ចំណូលលើសពី ១ពាន់លានដុល្លារ និងជាភាពយន្តដំបូងគិតចាប់ពីឆ្នាំ២០១៩ ដោយចំណូលពីទីផ្សារនៅអាមេរិកខាងជើងប្រមូលបានប្រមាណ ៤៩០លានដុល្លារ ខណៈប្រាក់ចំណូលពីទីផ្សារបរទេសមានប្រមាណ ៥៣២លានដុល្លារអាមេរិកផ្សេងទៀត។ 

ជោគជ័យដ៏ធំបំផុតមួយនៅទីផ្សារភាពយន្តសម្រាប់ចុងសប្តាហ៍នេះគឺការចាក់បញ្ចាំងសាឡើងវិញនៃភាពយន្តរបស់ក្រុមហ៊ុន The Walt Disney Co. គឺរឿង Star Wars: Return of the Jedi ដែលរកចំណូលបាន ៤.៧លានដុល្លារអាមេរិក ខណៈមានការបញ្ចាំងពិសេសត្រឹមតែ ៤៧៥រោងភាពយន្តប៉ុណ្ណោះ។ ក្រុមហ៊ុន Disney បានធ្វើការចាក់បញ្ចាំងភាពយន្ត Star Wars: Return of the Jedi ក្នុងលក្ខណៈជា special edition version សាឡើងវិញនេះ ដើម្បីរំលឹកខួបលើកទី៤០ របស់ខ្សែភាពយន្តដែលបានផលិតឡើងតាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក