ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Chelsea ត្រៀមបើកកីឡដ្ឋានទទួលតែអ្នកគាំទ្រអវិជ្ជមាន និងចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ប៉ុណ្ណោះ

អង់គ្លេស៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសទទួលស្វាគមន៍តែអ្នកគាំទ្រទាំងឡាយណាដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ និងមានលទ្ធផលតេស្តអវិជ្ជមានប៉ុណ្ណោះ សម្រាប់ការអនុញ្ញាតឱ្យចូលទស្សនាការប្រកួតក្នុងទឹកដីទាំងអស់ ទាំងការប្រកួតក្រុមបុរស និងក្រុមបាល់ទាត់នារី នារដូវកាលថ្មី ២០២១/២០២២នេះ។

មិនត្រឹមតែការប្រកួតផ្លូវការប៉ុណ្ណោះទេ Chelsea ក៏គ្រោងអនុវត្តវិធានការសុខាភិបាលនេះ ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមរួមទីក្រុងឡុងដ៏ Tottenham Hotspurs នាថ្ងៃទី០៤ ខែសីហានេះផងដែរ។ សម្រាប់រដូវកាលថ្មីនៃក្របខណ្ឌ Premier League ដែល Chelsea ត្រូវស្វាគមន៍ Crystal Palace នាថ្ងៃទី១៤ ខែសីហានេះ Chelsea បានតម្រូវឱ្យអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ទស្សនាផ្ទាល់នៅកីឡដ្ឋាន Stamford Bridge ដាច់ខាតត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងបានពេញលេញរួចរាល់ និងលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ យ៉ាងយូរបំផុតមុនការប្រកួតចាប់ផ្តើម ៤៨ម៉ោង ប៉ុន្តែគោលការណ៍នេះអនុវត្តតែលើអ្នកចូលទស្សនាដែលមានអាយុចាប់ពី ១១ ឆ្នាំឡើងទៅប៉ុណ្ណោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាសម្រាប់ការបើកឱ្យមានទស្សនិកជនទស្សនាការប្រកួតកីឡានីមួយៗក្នុងកម្រិតអតិបរមា ២ម៉ឺននាក់ក្នុងមួយកម្មវិធីជាមុនសិន ខណៈចំនួននេះនឹងត្រូវកើនឡើងជាបន្តបន្ទាប់ ដោយផ្អែកលើលទ្ធផលចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមខែកញ្ញាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក