ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីតួកគីអះអាងថា កងកម្លាំងចារកម្មរបស់ខ្លួនបានសម្លាប់មេដឹកនាំរដ្ឋអ៉ីស្លាមចុងក្រោយ

តួកគី៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញនេះថា កងកម្លាំងចារកម្មតួកគីបានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៉ីស្លាម Abu Hussein al-Qurashi នៅក្នុងប្រទេសស៊ីរី។ លោក Erdogan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TRT Turk ថា៖ "បុគ្គលជាមេដឹកនាំក្រុមរដ្ឋអ៉ីស្លាមនេះត្រូវបានសម្លាប់ ដែលជាផ្នែកមួយនៃប្រតិបត្តិការដោយអង្គការចារកម្មជាតិទួរគីនៅក្នុងប្រទេសស៊ីរីកាលពីម្សិលមិញ"។ 

លោក Erdogan ក៏បានបន្ថែមថា អង្គការស៊ើបការណ៍ចារកម្មសម្ងាត់របស់តួកគី បានធ្វើការតាមដាន និងប្រមាញ់លោក Qurashi ជាយូរណាស់មកហើយ។ ដោយឡែក បើតាមប្រភពនៃការរាយការណ៍ពីផ្នែកសន្តិសុខផ្ទៃក្នុងរបស់ស៊ីរីវិញបានឱ្យដឹងថា ប្រតិបត្តិការវាយឆ្មក់នេះធ្វើឡើងនៅក្នុងទីក្រុង Jandaris ភាគខាងជើងនៃប្រទេសស៊ីរី ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្រដោយប្រទេសតួកគី។ 

បើតាមប្រភពពីពលរដ្ឋដែលជាអ្នករស់នៅតំបន់នោះបានឱ្យដឹងថា ការប៉ះទង្គិចគ្នានៃប្រតិបត្តិការនេះបានកើតឡើងនៅជាយក្រុង Jandaris ពេញមួយយប់ថ្ងៃសៅរ៍ រហូតឈានដល់អធ្រាតថ្ងៃអាទិត្យដែលមានរយៈពេលប្រហែលមួយម៉ោង និងបានអះអាងថាបានឮស្នូរនៃការផ្ទុះដ៏កក្រើកមួយបានកើតឡើង។ ក្រោយមកទៀត តំបន់នៃការប៉ះទង្គិចនៃហេតុការណ៍នោះត្រូវបានរារាំងពុំឱ្យមានអ្នកចូលក្បែរបានឡើយ។ 

គួររំឮកថា ក្រុមរដ្ឋអ៉ីស្លាម (IS) បានជ្រើសរើសលោក Al-Qurashi ជាមេដឹកនាំរបស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីអតីតមេដឹកនាំរបស់ខ្លួនពីមុនត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយនៅភាគខាងត្បូងប្រទេសស៊ីរី។ ក្រុមរដ្ឋអ៉ីស្លាមបានកាន់កាប់ទឹកដីមួយភាគធំនៃប្រទេសអ៉ីរ៉ាក់ និងស៊ីរីនៅក្នុងឆ្នាំ ២០១៤ ហើយប្រមុខរបស់ខ្លួននៅពេលនោះគឺលោក Abu Bakr al-Baghdadi បានប្រកាសថាជារដ្ឋកាលីហ្វាតអ៉ីស្លាមនៅទូទាំងទឹកដីដែលមានមនុស្សរាប់លាននាក់។ ក្រោយៗមកទៀត ក្រុមរដ្ឋអ៉ីស្លាមបានបាត់បង់ការកាន់កាប់ទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយយុទ្ធនាការដោយកងកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ក៏ដូចជាកងកម្លាំងស៊ីរីដែលគាំទ្រដោយអ៉ីរ៉ង់ រុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក