ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រទេសជប៉ុនយកកាំជ្រួចរបស់ខ្លួនមកបាញ់នៅមុខព្រះបរមរាជវាំងក្នុងខែវិច្ឆិកាខាងមុខដើម្បីអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ១៩៥៣-២០២៣។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងខែវិច្ឆិកានឹងមានបាញ់កាំជ្រួច ៣ដងគឺទី១ បាញ់ក្នុងទិវាឯករាជ្យជាតិ ទី២ បាញ់អបអរទំនាក់ទំនងជាមួយជប៉ុន និងទី៣ បាញ់ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក។
ទំនាក់ទំនងកម្ពុជា-ជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញខែមករា ឆ្នាំ១៩៥៣៕