ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីផ្ដាំទៅបរទេសដែលគាំទ្រឱ្យកម្មករធ្វើបាតុកម្មនៅកម្ពុជាដកខ្លួនចេញ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅបរទេសដែលគាំទ្រដល់ការធ្វើបាតុកម្មរបស់កម្មករនៅកម្ពុជាឱ្យដកខ្លួនចេញព្រោះថាកម្ពុជាមានច្បាប់និងដែនអធិបតេយ្យរបស់ខ្លួន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានដឹងទាំងអស់ពីការប្រតិការលុយរបស់ជនបរទេសក្នុងការគាំទ្រដល់កម្មករដែលធ្វើបាតុកម្មនៅកម្ពុជា និងផែនការរបស់បរទេសឱ្យកម្មករកម្ពុជាធ្វើបាតុកម្មនៅថ្ងៃទិវាពលកម្មអន្តរជាតិផងដែរ។

សម្ដេចថា៖ «សហជីពនៅកម្ពុជាមួយចំនួនគឺជាសហជីពដែលផ្ដល់លុយដោយបរទេស»។

សម្ដេចតេជោលើកឡើងថា អ្វីដែលសម្ដេចចង់បានពិតប្រាកដគឺមិនមែនគោរពសិទ្ធិកម្មករតែមួយថ្ងៃ១ ឧសភា នេះនោះទេគឺមានសម្រាប់កម្មករជារៀងរហូត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក