ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តឧត្តរមានជ័យយកផ្ទះមេដឹកនាំផ្ដាច់ការខ្មែរក្រហមចាក់បញ្ចាំងការផ្សាយផ្ទាល់ការប្រកួត SEA Game

ឧត្តរមានជ័យ៖ រដ្ឋបាលស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានយកផ្ទះមេដឹកនាំផ្ដាច់ការមួយរបស់ខ្មែរក្រហមគឺផ្ទះតាម៉ុកជាទីតាំងចាក់បញ្ចាំងការប្រកួត SEA Game ដើម្បីឱ្យពលរដ្ឋបានទស្សនា។

យោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងការរៀបចំបញ្ចាំងស្លាយនេះគឺដាក់ចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងសារមន្ទីរផ្ទះតាម៉ុកផ្ទាល់តែម្ដង ដែលបើតាមរូបគឺមានការរៀបចំដាក់នៅក្បែរខ្មោចឡានវិទ្យុចល័តដែលជាមធ្យោបាយឃោសនាចុងក្រោយរបស់ខ្មែរក្រហមផងដែរ។

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី២៥ ខែមេសា នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអ្នកពាក់ព័ន្ធអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំទីតាំង និងដាក់បញ្ចាំងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើអេក្រង់ធំៗដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក