ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៧១២,២៩៤នាក់ អ្នកស្លាប់កើនឡើងចំនួន ១០,៦២១នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៤៤៥,៩៨៥នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៩៦,៦៩២,៤៩៧នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៤,២០៣,៥៩៩នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៧៨,១០២,៥៣៣នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៨,៥៨៩,៩៦៤នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/