ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក សួង សុភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីហើយ។

ការតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស្នើសុំការចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជានិងទទួលបានការស្វាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចកាលពីព្រឹកមិញថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សោភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

មួយរយៈចុងក្រោយនេះឃើញមានចលនានៃការចុះចូលជាមួយនឹងគណបក្សប្រជាជនជាបន្តបន្ទាប់ដែលកើតឡើងពីមន្ត្រីជាន់ខ្ពស់នៃគណបក្សក្រៅរដ្ឋាភិបាលនានា។ មន្ត្រីជាន់ខ្ពស់ទាំងនោះរួមមានលោក យ៉ង់ សាំងកុមារ លោក សាម អ៉ីន និងលោក សែម ហាក់ និងចុងក្រោយគឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល។

គួរឲ្យដឹងផងដែរថា លោក សួង សោភ័ណ្ឌ គឺជាប្រធានគណបក្សខ្មែរឈ្នះដែលកើតចេញពីគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ដែលបច្ចុប្បន្នគឺជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបន្ទាប់ពីចុះចូលជាមួយបក្សប្រជាជនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក