ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោគ្រោងស្នើព្រះមហាក្សត្រតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គ្រោងស្នើតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីបន្ទាប់ពីលោកបានប្រកាសចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជន។

លោក សួង សុភ័ណ្ឌ បច្ចុប្បន្នគឺជាប្រធានគណបក្សខ្មែរឈ្នះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សោភណ័ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រិត្យតែងតាំងលោកសួង សោភណ័ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី»។

មួយរយៈចុងក្រោយនេះឃើញមានចលនានៃការចុះចូលជាមួយនឹងគណបក្សប្រជាជនជាបន្តបន្ទាប់ដែលកើតឡើងពីមន្ត្រីជាន់ខ្ពស់នៃគណបក្សក្រៅរដ្ឋាភិបាលនានា។ មន្ត្រីជាន់ខ្ពស់ទាំងនោះរួមមានលោក យ៉ង់ សាំងកុមារ លោក សាម អ៉ីន និងលោក សែម ហាក់ និងចុងក្រោយគឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល។

គួរឲ្យដឹងផងដែរថាលោក សួង សោភ័ណ្ឌ គឺជាប្រធានគណបក្សខ្មែរឈ្នះដែលកើតចេញពីគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ដែលបច្ចុប្បន្នគឺជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបន្ទាប់ពីចុះចូលជាមួយបក្សប្រជាជនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក