ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

CPP ជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានរៀបចំជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមេសានេះដើម្បីទទួលយកធាតុចូលសំខាន់ៗនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារសមរភូមិសតិអារម្មណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខ។

សមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជនលោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃ៣០ ខែមេសានេះថា នេះគឺជារបៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាត់ទុកការងារចលនាមហាជនជាការងារដ៏មានសារៈសំខាន់ ដែលជាសសរស្តម្ភដ៏មានសារៈសំខាន់ក្នុងការធានាប្រៀបឈ្នះរបស់គណបក្សនៅក្នុងការបោះឆ្នោត។

លោកបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដល់ការបំពាក់បំប៉នសមត្ថភាពរបស់មន្រ្តីគណបក្សជាប្រចាំដើម្បីបំពេញបេសកកម្មជូនគណបក្សបានប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

បើតាមលោក ហ៊ុន ម៉ានី ភាពជោគជ័យរបស់គណបក្ស កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់សមាជិកសមាជិកាម្នាក់ៗ។ ក្នុងនាមជាមន្រ្តីគណបក្ស យើងម្នាក់ៗត្រូវខិតខំត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវរាល់បទបង្ហាញនានា និងអនុសាសន៍ដែលអាចយកទៅប្រើប្រាស់នៅតាមមូលដ្ឋានរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក