ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអបអរសាទរដល់កីឡាករកម្ពុជាដែលឈ្នះការប្រកួតបាល់ទាត់ជាមួយកីឡាករទីម័រ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសំដែងការអបអរសាទរជូនចំពោះកីឡាករកម្ពុជាដែលបានទទួលជ័យជំនះក្នុងការប្រកួតបាល់ទាត់លើកីឡាករទីម័រកាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចយ៉ាងដូច្នេះថា៖ «សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និងទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច»។

សម្ដេចបានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។

គួរឱ្យដឹងផងដែរថាក្នុងការប្រកួតបាល់ទាត់រវាងកីឡាករកម្ពុជាជាមួយនឹងកីឡាករប្រទេសទីម័រខាងកើត កាលពីយប់ថ្ងៃទី២៩ ខែមេសា កីឡាករកម្ពុជាបានទទួលជ័យជំនះទៅលើទីម័រក្នុងលទ្ធផល ៤ទល់នឹង០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក