ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អបអរសាទរ! កម្ពុជាឡើងឈរលេខ ១ ពូល A បណ្តោះអាសន្នក្រោយឈ្នះទីម័រខាងកើត ៤-០

ភ្នំពេញ៖ ការប្រកួតបើកឆាកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរសរបស់ម្ចាស់ផ្ទះកម្ពុជា បានបញ្ចប់ទៅមុននេះបន្តិច ដោយក្រុមម្ចាស់ផ្ទះកម្ពុជាអាយុក្រោម ២២ឆ្នាំធ្វើបានយ៉ាងល្អជាមួយជ័យជម្នះលើក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំ ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កម្ពុជាធ្វើបានគ្រាប់បាល់ចំនួន ៤គ្រាប់ ដែលជាការសហការគ្នាបានយ៉ាងល្អពីក្រុមទាំងមូល ខណៈដែលអ្នកបញ្ចប់ទីរួមមានកីឡាករ ជូ ស៊ិនទិ របស់ព្រះខ័នរាជស្វាយរៀងពីរគ្រាប់ម្នាក់ឯង និងគ្រាប់បាល់របស់កីឡាករ ស រតនា របស់វិសាខា និង លឹម ពិសុទ្ធ របស់ភ្នំពេញក្រោនម្នាក់មួយគ្រាប់។ លទ្ធផលនេះនាំឱ្យកម្ពុជា ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងពូល A ជាបណ្ដោះអាសន្ន។

មុនការប្រកួតរបស់កម្ពុជា ទល់នឹងទីម័រខាងកើតនេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដែលជាម្ចាស់មេដាយសំរឹទ្ធ កាលពីឆ្នាំ២០២១ នៅវៀតណាម បើកឆាកដោយរកបាន ៣ពិន្ទុពីក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ៣-០ ដែលធ្វើបានសម្រេចដោយកីឡាករ Marsrlino Ferdinan នៅនាទីទី៤៥ និងការសម្រេចគ្រាប់បាល់ចុងវគ្គទីពីរ ២គ្រាប់ទៀត ដោយកីឡាករ Jauhari នាទីទី៩០ និងកីឡាករ Fajar នាទីទី ៩០+២។

សម្រាប់ប្រកួតបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងធ្វើការប្រកួតដំបូងរបស់ខ្លួនជួបជាមួយក្រុមជម្រើសជាតិទីម័រខាងកើត វេលាម៉ោង ៤រសៀល និងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៧យប់ ដែលការប្រកួតទាំងពីរនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក