ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាតា ទទួលបានសិទ្ធិជាម្ចាស់ផ្ទះបាល់បោះបុរសជើងឯកពិភពលោកឆ្នាំ ២០២៧

កាតា៖ ប្រទេសកាតា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាបាល់បោះជើងឯកពិភពលោក FIBA Basketball World Cup  ឆ្នាំ២០២៧ខាងមុខ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់បោះពិភពលោក (FIBA) ដែលបង្ហាញថា ប្រទេសអ្នកមានក្នុងតំបន់មជ្ឈិមបូព៌៌ាមួយនេះនឹងបន្តទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំមួយទៀត ក្រោយរៀបចំព្រឹត្តិការណ៍ World Cup បានដោយជោគជ័យ។ 

គួរឱ្យដឹងថា ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍បាល់បោះពិភពលោកដែលមាន ៣២ប្រទេសចូលរួមនេះ នឹងធ្វើឡើងនៅរាជធានី ដូហា (Doha) ទាំងអស់ ខណៈកាតាដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខរៀង ៨៩ពិភពលោក នឹងចូលរួមវគ្គចែកពូលដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ។ លើកចុងក្រោយបង្អស់ដែលកាតាបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់បោះពិភពលោកគឺកាលពីឆ្នាំ២០០៦ ដែលកាលណោះកាតាចាញ់ទាំង ៥ប្រកួត។ 

សហព័ន្ធកីឡាបាល់បោះពិភពលោក ហៅកាត់ថា (FIBA) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖"រាជធានី Doha នៃ​ប្រទេសកាតាមានជើងហោះហើរត្រង់ពីបណ្តាប្រទេសដែលមានសក្តានុពលចូលរួមភាគច្រើន ខណៈដែលបណ្តាញរថភ្លើងក្រោមដី និងបណ្តាញដឹកជញ្ជូនសាធារណៈដែលបានធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗនេះ អាចភ្ជាប់ទៅកាន់គ្រប់ទីកន្លែងទាំងអស់ ដោយផ្តល់នូវសេវាកម្មលំដាប់កំពូលសម្រាប់អ្នកទស្សនាទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។  លើសពីនេះទៅទៀត ទីតាំងប្រកួតទាំងអស់ដែល​នឹងត្រូវប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍បាល់បោះជើងឯកពិភពលោក ត្រូវបានសាងសង់រួចរាល់ហើយ ខណៈបច្ចេកវិទ្យាបៃតងដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នឹងជួយធ្វើឱ្យព្រឹត្តិការណ៍ FIBA Basketball World Cup ២០២៧ ជាព្រឹត្តិការណ៍ដែលគិតគូរដល់បរិស្ថានបំផុត"។

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ជើងឯកបាល់បោះបុរសឆ្នាំ២០២៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា រៀបចំឡើងដោយសហម្ចាស់ផ្ទះចំនួន ៣ប្រទេសរួមមាន ហ្វីលីពីន, ជប៉ុន និងឥណ្ឌូណេស៊ី ខណៈទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ នឹងទទួលរៀបចំជាម្ចាស់ផ្ទះបាល់បោះនារីជើងឯកពិភពលោក ឆ្នាំ២០២៦។ គួររំឮកថា កាលពីឆ្នាំ២០១៩ សម្រាប់ព្រឹត្តិការណ៍បាល់បោះបុរសជើងឯកពិភពលោក បានធ្វើឡើងនៅប្រទេសចិន ខណៈក្រុមអេស្ប៉ាញបានគ្រងជើងឯក ក្រោយយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក