ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍កីឡាចំនួន ៣ប្រភេទកីឡានឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៩ ខែមេសានេះ

កម្ពុជា៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការប្រកួតជាផ្លូវការហើយ មុននឹងពិធីបើកឈានចូលមកដល់នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ថា ប្រភេទកីឡាដែលចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៩ ខែមេសានេះមានចំនួន ៣ប្រភេទកីឡារួមមាន អុកចត្រង្គ , កីឡាគ្រីកឃីត និងកីឡាបាល់ទាត់ (បុរស)។ 

កីឡាអុកចត្រង្គ បានបើកការប្រកួតជាផ្លូវការនៅព្រឹកមិញនេះ ដោយការប្រកួតធ្វើឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតព្រឹកមិញនេះគឺបានចាប់ផ្តើមនៅវេលាម៉ោង ៩ ព្រឹក មុនពេលដែលការប្រកួតបន្តនៅវេលាម៉ោង ២រសៀល។ 

ដោយឡែក នៅថ្ងៃនេះដែរប្រភេទកីឡាគ្រីកឃីត ក៏បានចាប់ផ្តើមការប្រកួតបឋមដូចគ្នា ពោលគឺម្ចាស់ផ្ទះកម្ពុជា បានប្រកួតបើកឆាកមុនគេដោយជួបជាមួយក្រុមភ្ញៀឥណ្ឌូណេស៊ី សម្រាប់វិញ្ញាសាបុរស នៅម៉ោង ៧ព្រឹក។ ដោយឡែក ការប្រកួតជុំបឋមកីឡាគ្រីកឃីតវិញ្ញាសានារីវិញក៏មានការប្រកួតដូចគ្នា ដោយក្រុមនារីសិង្ហបុរី ជួបជាមួយម៉ាឡេស៊ី វេលាម៉ោង ១៤៖៣០នាទីរសៀល ខណៈដែលកម្ពុជា នឹងត្រូវជួបជាមួយហ្វីលីពីន នាវេលាម៉ោង ១៦៖៣០នាទីល្ងាច។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើវិញ្ញាសាគ្រីកឃីត ធ្វើឡើងនៅទីលាន AZ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) កែងផ្លូវមហាឧបាសក ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ)។ 

កីឡាមួយវិញ្ញាសាទៀតដែលនឹងធ្វើការប្រកួតនៅរសៀលនេះដូចគ្នាដែរនោះគឺកីឡាបាល់ទាត់ (បុរស) ដែលជាការប្រកួតពូល A ក្រុមឥណ្ឌូណេស៊ី នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន នាវេលាម៉ោង ៤ល្ងាច ខណៈម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបជាមួយក្រុមភ្ញៀវទីម័រខាងកើត នាវេលាម៉ោង ៧យប់។ គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់បុរស ពូលA នឹងធ្វើឡើងគ្រប់ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក