ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ថាមិនគួររើសអើងចំពោះកីឡាករ ប៊ូ ខាវ ដែលមកកម្ពុជាក្តី ឬមិនមកក្តី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មិនគួរមានការជេរប្រមាថ រើសអើង ឬស្អប់ខ្ពើមចំពោះកីឡាករ ប៊ូ ខាវ ដែលអញ្ជើញមកកម្ពុជាក្តី ឬមិនមកកម្ពុជាក្តី។

សម្តេចតេជោបានសរសេរនៅក្នុងឆាណែលតេឡេក្រាមដូច្នេះថា៖ «បើទោះកីឡាករ ប៊ួ ខាវ មិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៍ដោយ។ កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង ៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា‍‍‍‍»។

សម្តេចតេជោបន្តថា សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិប្រទេសនិងប្រទេស។

សម្តេចថ្លែងថា៖ «សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ជាស់ផ្ទះនិងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក