ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាត្រៀមមេដាយចំនួនជាង ៥ពាន់សម្រាប់បំពាក់ដល់ម្ចាស់ជ័យលាភីប្រកួតស៊ីហ្គេម-ប៉ារ៉ាហ្គេម

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ថា កម្ពុជាបានត្រៀមមេដាយមាស ប្រាក់ និងសំរិទ្ធិ សរុបចំនួន ៥១៥១មេដាយសម្រាប់បំពាក់ជូនដល់ម្ចាស់ជ័យលាភីដែលប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-ប៉ារ៉ាហ្គេម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះមានប្រភេទកីឡាចំនួន ៣៧ប្រភេទដោយមានវិញ្ញាសាជាង៥០០ ដោយក្នុងប្រភេទកីឡា មានតែកីឡាករ ឬកីឡាការិនី ម្នាក់ប៉ុណ្ណោះដែលទទួលបានមេដាយមាស ក្រៅពីនោះអាចឈ្នះមេដាយប្រាក់ ឬសំរិទ្ធផ្ទួនគ្នា។

បើតាមសម្តេចពិន័យ ទៀ បាញ់ រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១១៨លានដុល្លារសម្រាប់រៀបចំស៊ីហ្គេម-ប៉ារ៉ាហ្គេម។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានក៏បានបន្ថែម ៧លានដុល្លារទៀតសម្រាប់ប្រតិភូកីឡា ដោយមិនគិតថ្លៃលើការស្នាក់នៅ និងហូបចុកឡើយ។

អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC លោក វ៉ាត់ ចំរើន បានលើកឡើងថា គិតមកដល់ពេលនេះ មានប្រតិភូកីឡាជាង ៩ពាន់នាក់ដែលនឹងអញ្ជើញមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម កម្ពុជាបានចំណាយពេលរៀបចំហេដ្ឋារចនាសម្ព័ន្ធរយៈពេល ៥ឆ្នាំ ខណៈបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺបានរៀបចំរួចរាល់ត្រៀមស្វាគមន៍កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមដែលឈានមកដល់នូវរយៈពេល ៧ថ្ងៃទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក