ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះពលរដ្ឋអស់មួយខ្នងនៅស្រុកព្រៃនប់

ព្រះសីហនុ៖ អគ្គិភ័យបានកើតឡើងបណ្ដាលឱ្យឆេះផ្ទះ០១ខ្នង សង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រកស៊ីបប្រូ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨ព្រឹក ស្ថិតនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្ដអគ្គីសនី។ យោងតាមការបំភ្លឺរបស់កូនស្រីម្ចាស់ផ្ទះជនរងគ្រោះ មុនពេលកើតហេតុ គាត់បានកំពុងតែដេរមងនៅក្រោមផ្ទះ ស្រាប់តែធុំក្លិនឈ្ងៀម គាត់ក៏ដើររកមើល រួចក៏លឺសូសំលេងផ្ទុះអ្វីមួយនៅខាងលើផ្ទះ រួចគាត់ក៏បានឡើងទៅមើល ស្រាប់តែឃើញភ្លើងឆេះបាត់ទៅហើយ។ បន្ទាប់ពីភ្លើងឆេះភា្លម គាត់បានស្រែកហៅប្រជាពលរដ្ឋដែលរស់នៅជិតខាងឲ្យមកជួយ និងបានរាយការណ៍មកសមត្ថកិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង ។

ករណីអគ្គីភ័យខាងលើ បណ្តាលឱ្យខូចខាតផ្ទះ សម្ភារនៅក្នុងផ្ទះទាំងស្រុងដូចជាមាស ០៨ជី ផ្លាកទីន ០៩ជី និងលុយខ្មែរ ០៣លានរៀល ប៉ុន្តែ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន០១គ្រឿង និងបាញ់ទឹកអស់ចំនួន ០១ រថយន្ត រលត់ទាំងស្រុង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក