ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆ្នាំ២០២៩ កម្ពុជានឹងមានកំពង់ផែទឹកជ្រៅដែលអាចទទួលនាវាគ្រប់ធុនទាំងអស់

ព្រះសីហនុ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៩ ខាងមុខនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងពង្រីកជម្រៅទឹករហូតដល់ ១៧,៥ម៉ែត្រ ដែលអាចទទួលនាវាគ្រប់ធុនមកពីគ្រប់តំបន់ទាំងអស់។

លោក លូ គឹមឈន់ បានថ្លែងឱ្យដឹងបែបនេះនៅមុខអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុដែលដឹកនំាដោយប្រធានក្លឹបអ្នកសារព័ត៌មានកម្ពុជា លោក ពុយ គា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តគម្រោងសាងសង់ចំណតកំពង់ផែប្រវែង ២៥០ម៉ែត្រដោយនឹងរួចរាល់នៅឆ្នាំ២០២៤ ខាងមុខនេះដែលនឹងធ្វើឱ្យមានការកើនឡើងនូវចំនួនកុងតឺន័រប្រមាណ ៣៥ភាគរយបន្ថែមទៀត ហើយនៅឆ្នាំ២០២៦ កម្ពុជានឹងពង្រីកជម្រៅទឹកកំពង់ផែរហូតដល់ ១៤,៥ម៉ែត្រដែលអាចទទួលនាវាធន់ធំក្នុងតំបន់ចេញចូលបានចំនួន ៩៣ភាគរយ ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនចេញចូលអាចចុះថ្លៃ ២០០ដុល្លារក្នុងមួយកុងតឺន័រ និងធ្វើឱ្យភាពប្រកួតប្រជែងពាណិជ្ជកម្មកើនឡើង។ ជាពិសេសអាចទាក់ទាញអ្នកវិនិយោគបន្ថែមទៀតផងដែរ។

លោកបន្តថា នៅឆ្នាំ២០២៨ កម្ពុជានឹងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានជម្រៅទឹក ១៦,៥ម៉ែត្រ ហើយឆ្នាំ២០២៩ នឹងពង្រីកជម្រៅទឹកដល់ ១៧,៥ម៉ែត្របន្ថែមទៀត ដែលអនុញ្ញាតឱ្យគ្រប់នាវាគ្រប់ធុនទាំងអស់ពីគ្រប់ប្រទេសទាំងអស់ ជាពិសេសពីតំបន់អ៊ឺរ៉ុប អាស៊ី និងអាមេរិកអាចចូលមកកម្ពុជា ពោលកម្ពុជាលែងមានឧបសគ្គពាក់ព័ន្ធនឹងជម្រៅទឹក ហើយក៏លែងពឹងផ្អែកនាវាតូចៗដើម្បីដឹកជញ្ជូននៅប៉ុន្មានដំណាក់កាលទម្រាំមកដល់កំពង់ផែកម្ពុជាទៀតឡើយ។

លោកថា៖ «ចាប់ពីឆ្នាំ២០២៦ ទៅ (កំពង់ផែ) យើងនឹងប្រហាក់ប្រហែលកំពង់ផែនៅជុំវិញ (ប្រទេស) យើង ២០២៨-២០២៩ នឹងដូចកំពង់ផែនៅជុំវិញយើង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក