ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានាធិបតីកូរ៉េខាងត្បូង លើកសរសើរអំពីទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានអបអរសាទរសម្ព័ន្ធភាព "ខ្លាំងជាងពេលណាៗទាំងអស់" របស់ទីក្រុងសេអ៊ូលជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំរួមគ្នានៃសភាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងនាមជាដៃគូរួបរួមដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក Yoon កំពុងធ្វើបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិក ដើម្បីប្រារព្ធខួបលើកទី៧០ នៃចំណងមិត្តភាពនៃប្រទេសទាំងពីរ (កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក) ចំពេលមានការប៉ះទង្គិចយ៉ាងខ្លាំងក្លាពីសំណាក់ភាគីកូរ៉េខាងជើង រួមជាមួយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមជាលក្ខណៈសកលជាច្រើនផ្សេងទៀតដែលប្រទេសទាំងពីរកំពុងប្រឈមមុខ។ 

លោក Yoon បាននិយាយថា៖ "សម្ព័ន្ធភាពរបស់យើងត្រូវបានបង្កើតឡើងកាលពី៧០ ឆ្នាំមុន ដើម្បីការពារសេរីភាពរបស់ប្រទេសកូរ៉េ។ សម្ព័ន្ធភាពនេះបានក្លាយជាសម្ព័ន្ធភាពសកលដើម្បីការពារសេរីភាព និងសន្តិភាពនៅជុំវិញពិភពលោក"។ លោកបន្ថែមថា៖ "យើងមានហេតុផលជាច្រើនដើម្បីប្រារព្ធឱកាសពិសេសរួមគ្នារបស់យើងនេះ ហើយយើងមិនមានការធានានៃភាពជោគជ័យនៅពេលដែលចាប់ផ្តើមសម្ព័ន្ធភាពជាដៃគូនោះទេ ប៉ុន្តែថ្ងៃនេះសម្ព័ន្ធភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំជាងពេលណាៗទាំងអស់"។

មេដឹកនាំសភាអាមេរិកបានអញ្ជើញលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol សម្រាប់ការថ្លែងសុន្ទរកថាមួយ ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់ខ្លាំងបំផុតនៃទំនាក់ទំនងការទូតរបស់សម្ព័ន្ធមិត្តទាំងពីរនេះ។ លោក Yoon គឺជាមេដឹកនាំបរទេសទីបីដែលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមគ្នានៃសភាចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែង បន្ទាប់ពីនាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអញ្ជើញថ្លែងសុន្ទរកថាកាលពីឆ្នាំមុន។ 

គួរឱ្យដឹងថា លោក Yoon Suk Yeol ក៏មានជំនួបជាមួយប្រធានាធិបតីលោក Joe Biden នៅឯសេតវិមានកាលពីថ្ងៃពុធផងដែរ ជាកន្លែងដែលសម្ព័ន្ធមិត្តទាំងពីរបានរួមគ្នាព្រមានទៅកាន់កូរ៉េខាងជើងថា អាចនឹងប្រឈមនូវការឆ្លើយតបអាវុធនុយក្លេអ៊ែរ និងបញ្ចប់រជ្ជកាលនៃមេដឹកនាកូរ៉េខាងជើងតែម្តង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានប្រើប្រាស់អាវុធរបស់ខ្លួន។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានរួមគ្នាចេញនូវសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបានពង្រឹងនូវកម្មវិធីនុយក្លេអ៊ែរនៅកូរ៉េខាងត្បូង ដែលជាបញ្ហាប្រឈមមួយជាមួយនឹងកូរ៉េខាងជើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក